អត្ថប្រយោជន៍ នៃ​​ការត្រាំ​ជើង ជាមួយ​ទឹកតែ! | BayKdang អត្ថប្រយោជន៍ នៃ​​ការត្រាំ​ជើង ជាមួយ​ទឹកតែ! | BayKdang

អត្ថប្រយោជន៍ នៃ​​ការត្រាំ​ជើង ជាមួយ​ទឹកតែ!

(សុខភាព)៖ ថ្ងៃណាដែលអ្នកបានធ្វើដំណើរច្រើន អ្នកតែងតែមានអារម្មណ៍ថា ប្រអប់ជើងរបស់អ្នក មានអាការៈចុករួយស្រពន់។ ជាមួយគ្នានេះ ប្រសិនបើអ្នកចង់បំបាត់នូវអាការៈ ឈឺចុកចាប់នេះ អ្នកគួរយកតែបៃតង ដាក់ចូលទៅក្នុងទឹកក្តៅ ហើយទុកប្រមាណជា ១០នាទី។

បន្ទាប់មកដាក់ប្រអប់ជើង របស់អ្នកត្រាំនៅក្នុងទឹកតែ ដែលមានសីតុណ្ហភាពក្តៅឧណ្ណៗនេះ ចំនួន ១៥នាទី ដើម្បីឲ្យទឹកតែធ្វើការសម្អាតជើង ដោយធ្វើឲ្យស្បែករបស់អ្នក មានសភាពទឹងណែនល្អ ព្រមទាំងជួយកម្ចាត់ក្លិនជើងផងដែរ។

ក្រោយមកទៀត អ្នកត្រូវយកស្លឹកជីអង្កាម មកចាក់ចូលទៅក្នុងទឹកត្រាមជើង ហើយយកវាទៅឈ្លី ជាមួយជើង។ លុះនៅពេលដែលអ្នក ដកជើងចេញមកវិញ អ្នកត្រូវយកកន្សែងពោះគោ មករុំប្រអប់ជើងនៅពេលគេងនោះ វានឹងធ្វើឲ្យអ្នកគេងបានលក់ស្រួល៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77