អាថ៍កំបាំង របស់តារាកូរ៉េ ដើម្បីទទួលបានជើងស្រឡូន ដោយទទួលផលយ៉ាងរហ័ស ! | BayKdang អាថ៍កំបាំង របស់តារាកូរ៉េ ដើម្បីទទួលបានជើងស្រឡូន ដោយទទួលផលយ៉ាងរហ័ស ! | BayKdang

អាថ៍កំបាំង របស់តារាកូរ៉េ ដើម្បីទទួលបានជើងស្រឡូន ដោយទទួលផលយ៉ាងរហ័ស !

(សុខភាព)៖ ប្រសិនបើអ្នកមិនសប្បាយចិត្ត ជាមួយនឹងរូបរាងជើងរបស់អ្នក ចូរអ្នកកុំអស់សង្ឃឹមឲ្យសោះ។ អត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធីដ៏ប្រសើបំផុត ដើម្បីជួយឲ្យអ្នកមានជើងស្រឡូន។ ក៏ប៉ុន្តែអ្នកគួរគិតថា ដើម្បីទទួលបានលទ្ធផលជោគជ័យ អ្នកគួរតែអត់ធ្មត់ក្នុងការអនុវត្តន៍វាជាប្រចាំ។

មួយវិញទៀត ប្រសិនបើអ្នកមានឆ្អឹងធំ និងមានដៃជើងធំៗ វាប្រហែលជាមានការលំបាក ក្នុងការធ្វើឲ្យមានជើងស្រឡូន។ តែទោះបីជាយ៉ាងណាក្តីវិធីខាងក្រោមនេះ ពិតជាអាចជួយអ្នកបាន។

វិធីទី១៖ ការធ្វើលំហាត់ប្រាណជើង

ជាអកុសល មិនមានវិធីណាដើម្បីជៀសឆ្ងាយ ពីរបបអាហារ និងការធ្វើលំហាត់ប្រាណនោះទេ។ ដើម្បីធ្វើឲ្យជើងរបស់អ្នកតូចជាងមុន អ្នកគួតែទទួលទានអាហារណា ដែលមានកាឡូរីទាប និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ជាប្រចាំ។ដើម្បីធ្វើឲ្យមានជើងស្រឡូន អ្នកត្រូវផ្តោតទៅលើកីឡាសម្ព័ន្ធរាងកាយ ពីព្រោះវាមិនត្រឹមតែធ្វើឲ្យជើង របស់អ្នកស្រក់ចុះហើយ វាក៏អាចធ្វើឲ្យអ្នកអាចសម្រកទម្ងន់បានដែរ។ អ្នកគួរតែ ចំនាយពេលពី៣០ ទៅ៤៥នាទី ក្នុងមួយថ្ងៃ និង យ៉ាងហោចណាស់ឲ្យបាន ៣ទៅ៤ដងក្នុងមួយសប្តាហ៍ ដើម្បីធ្វើលំហាត់ប្រាណ។

វិធីទី២៖ រុំជើងរបស់អ្នកជារៀងរាល់សប្តាហ៍

វិធីដ៏លឿនបំផុត ក្នុងការសម្រកជើងរបស់អ្នក គឺការរុំជើងរបស់អ្នក។ អ្នកអាចអនុវត្តន៍វិធីនេះ នៅតាមបណ្តាហាងស្ប៉ា និងហាងកៃសម្ផស្សនានាក៏បាន ប៉ុន្តែអ្វីដែលប្រសើរជាងនេះ គឺ អ្នកគួរតែយកមកអនុវត្តវា នៅផ្ទះដោយខ្លួនអ្នក ព្រោះអ្នកនឹងចំណាយថវិកាអស់តិចជាង៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77