ហេតុអ្វី​បាន​ជា​មនុស្សខ្លះ ប្រើដៃឆ្វេង​ ច្រើនជាង​ដៃស្ដាំ? | BayKdang ហេតុអ្វី​បាន​ជា​មនុស្សខ្លះ ប្រើដៃឆ្វេង​ ច្រើនជាង​ដៃស្ដាំ? | BayKdang

ហេតុអ្វី​បាន​ជា​មនុស្សខ្លះ ប្រើដៃឆ្វេង​ ច្រើនជាង​ដៃស្ដាំ?

(ស្វែងយល់)៖ ប្រហែលបួនភាគរយ នៃកំណើតប្រជាជនប្រើដៃឆ្វេង។ នៅក្នុងប្រវត្តិសាស្រ្តមនុស្ស មានទេពកោសល្យល្បីៗ ជាច្រើននាក់ ក៏ជាមនុស្សប្រើដៃឆ្វេងដែរ។ ជាងចម្លាក់ល្បីៗបំផុត គ្រប់សម័យកាលទាំងអស់ ដូចជាលោក ឡេអូណាដូ ដាវ៊ីនស៊ី និងលោក មីឆែអេងជេឡូ ក៏ជាមនុស្សប្រើដៃឆ្វេងដែរ។

មានខួរក្បាលពាក់កណ្តាល នៅខាងស្តាំ និងពាក់កណ្តាលនៅខាងឆ្វេង ហើយផ្នែកទាំង២នេះ មិនបានដើរតួនាទីដូចគ្នានោះទេ។ គេជឿថា ខួរក្បាលនៅផ្នែកខាងឆ្វេង មានឥទ្ធិពលលើខួរក្បាល នៅផ្នែកខាងស្តាំ។

នៅពេលខួរក្បាល នៅឆ្នែកខាងឆ្វេងមានឥទ្ធិពល លើផ្នែកខាងស្តាំនៃរាងកាយ វាធ្វើឲ្យមានជំនាញច្រើន ហើយអាចធ្វើអ្វីៗបានល្អប្រសើរ។ យើងអាចសរសេរ និយាយ និងធ្វើការងារ ដោយប្រើខួរក្បាល ខាងឆ្វេងរបស់យើង ហើយប្រការនេះ បានធ្វើឲ្យមនុស្សភាគច្រើនបំផុត ប្រើប្រាស់ដៃស្តាំ។

ប៉ុន្តែនៅក្នុងករណីដែរ មនុស្សប្រើដៃឆ្វេង វាអាចមានដំណើរការមួយផ្សេងទៀត នៅពេលដែលខួរក្បាល នៅផ្នែកខាងស្តាំមានឥទ្ធិពលជាង ហើយមនុស្សបែបនេះ ធ្វើការបានល្អបំផុត ផ្នែកខាងឆ្វេងនៃរាងកាយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77