អង្គុយ​មើល​ទូរទស្សន៍​យូរពេក នាំឲ្យដុះ​ក្បាល​ពោះ | BayKdang អង្គុយ​មើល​ទូរទស្សន៍​យូរពេក នាំឲ្យដុះ​ក្បាល​ពោះ | BayKdang

អង្គុយ​មើល​ទូរទស្សន៍​យូរពេក នាំឲ្យដុះ​ក្បាល​ពោះ

(សុខភាព)៖ អាមេរិកខាងជើង ត្រូវបានចាត់ថ្នាក់ជាជើងឯកពូកែ មើលទូរទស្សន៍ ដែលជាមធ្យមគេចំណាយពេល អង្គុយមើលទូរទស្សន៍៣ម៉ោង ៤៦នាទី ក្នុងមួយថ្ងៃ។ ជាងនេះទៅទៀតគេថែមទាំងធ្វើការពិនិត្យកត់ត្រាឲ្យឃើញថា ភាពធាត់ដុះក្បាលពោះកើនព្រមគ្នា ជាមួយនឹងការកើននៃចំនួនម៉ោង ដែលគេចំណាយនៅពីមុខទូរទស្សន៍។ ការសិក្សាមួយរបស់អាមេរិក បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់នៃការដុះក្បាលពោះ កើនឡើង២ភាគរយ ជាមួយនឹងការនៅមុខទូរទស្សន៍ ចំនួនមួយម៉ោង។

បច្ចុប្បន្ននេះ ជនជាតិអាមេរិកម្នាក់ ក្នុងចំនោម៤នាក់ដែលមានអាយុ១២ និង២១ឆ្នាំ ប្រាប់ថា មិនបានធ្វើលំហាត់ប្រាណអ្វីសោះ គឺគ្មានហាត់កីឡា មិនដែលដើរលេងលើសពីមួយគីឡូម៉ែត ទាល់តែសោះ ចំណាយកំលាំងច្រើនបំផុត តែលើការរៀបចំបន្ទប់ដេក ប៉ុណ្ណោះ។

យើងមិនបាច់ភ្ញាក់ផ្អើលទេ គឺថាពួកគេបង្កើនកាឡូរីតាមរូបភាពខ្លាញ់។ ក្រៅពីការមើលទូរទស្សន៍ ពួកគេនៅមានរបបហូបចុក សំបូរបែបយ៉ាងអនាធិបតេយ្យទៀតផងដូចជាដំឡូងបារាំងចៀន ទឹកក្រូចកូកា និងសូដាដោយផឹក និងទំពារគ្រលៀសលេបបណ្តើរ មើលទូរទស្សន៍បណ្តើរ ដោយគ្មានគិតពីបរិមាណ នៃភាពឆ្អែតឡើយ។

ឥទ្ធិពលទូរទស្សន៍ លើការលៃឲ្យស្មើផ្នែកចំណីអាហារ និងលើទម្ងន់ជាបំណងប្រាថ្នា របស់ជនជាតិអាមេរិក ក្នុងការកាត់បន្ថយបញ្ហា ដែលយុវជនកំពុងជួបប្រទះ។

ការពិសោធន៍ថ្មីមួយ នៅកាលីហ្វញ៉ាលើប្រជាជនជាង ១០០គ្រួសារ ដែលដាក់កម្រិតឲ្យកូនៗអាយុពី៨ទៅ ៩ឆ្នាំបន្ថយការ មើលទូរទស្សន៍នៅប្រាំពីរខែ បន្ទាប់មក ក្មេងៗទាំងនោះ ស្រកទម្ងន់ជាមធ្យម១គីឡូក្រាម ក្នុងកំពស់ស្មើជាមួយមិត្តរួមថ្នាក់ របស់គេ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77