សកម្មភាព​​ហាត់ប្រាណ​ ២​របៀប ​គ្មាន​ប្រសិទ្ធភាព ដែល​អ្នក​មិន​គួរ​អនុវត្តន៍! | BayKdang សកម្មភាព​​ហាត់ប្រាណ​ ២​របៀប ​គ្មាន​ប្រសិទ្ធភាព ដែល​អ្នក​មិន​គួរ​អនុវត្តន៍! | BayKdang

សកម្មភាព​​ហាត់ប្រាណ​ ២​របៀប ​គ្មាន​ប្រសិទ្ធភាព ដែល​អ្នក​មិន​គួរ​អនុវត្តន៍!

(សុខភាព)៖ នៅពេលដែលអ្នកសម្រេចចិត្តហាត់ប្រាណ អ្នកតែងតែចង់បានលទ្ធផលល្អ ព្រមទាំងមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ មិនបានត្រឹមត្រូវ នោះអ្នកមិនអាចទទួលបាន លទ្ធផលល្អនោះទេ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឲ្យខាតបង់ពេលវេលាផងដែរ។

១. សកម្មភាពពត់ក្បាលពោះ៖ ការហ្វឹកហាត់បែបនេះពិតជាពិបាក នៅក្នុងការអនុវត្តន៍ខ្លាំងណាស់ ដោយអ្នកប្រើប្រាស់កំលាំងជាច្រើន។ ជាមួយគ្នានេះដែរ សកម្មភាពត់ក្បាលពោះនេះ អាចមានប្រសិទ្ធភាព សម្រាប់តែសាច់ដុំក្បាលពោះតែប៉ុណ្ណោះ ក៏ប៉ុន្តែវាអាចធ្វើឲ្យអ្នកមានបញ្ហាចង្កេះ នៅថ្ងៃក្រោយ។

២. សកម្មភាពដូចជា Supermans៖ ការគេងផ្កាប់មុខ ហើយលើកដៃលើកជើងឡើង ដូចជា Superman អាចជាសកម្មភាពហាត់ប្រាណមួយ តែវាមិនអាចផ្តល់អត្ថប្រយោជន៍ល្អ ដល់រាងកាយនោះទេ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យរាងកាយរបស់អ្នក អស់កម្លាំង ព្រមទាំងធ្វើឲ្យអ្នកមានបញ្ហា ចង្កេះដ៏ធ្ងន់ធ្ងរ៕

អត្ថបទដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77