រឿងចម្លែកទាំង ១២យ៉ាង ដែលកើតមានតែក្នុងប្រទេស កូរ៉េខាងជើង !! | BayKdang រឿងចម្លែកទាំង ១២យ៉ាង ដែលកើតមានតែក្នុងប្រទេស កូរ៉េខាងជើង !! | BayKdang

រឿងចម្លែកទាំង ១២យ៉ាង ដែលកើតមានតែក្នុងប្រទេស កូរ៉េខាងជើង !!

កាល​ពី​​ពេលថ្មី​ៗ​នេះ យើង​បាន​ឮលឿង​ជាច្រើន​ទាក់​ទង​នឹង​ប្រទេស​កូរ៉េ​ខាង​​ជើង ដែល​កំពុង​តែ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​មេ​ដឹក​នាំផ្តាច់​ការ​លោក​គីម ជុង​អ៊ុន​។ ពិត​ណាស់ យើង​ប្រាកដ​ជា​ចង់​ដឹង​ពី​រឿង​រ៉ាវ​ផ្សេង​ៗ​​ក្នុង​ប្រទេស​នេះ ហើយ​នៅ​ថ្ងៃ​នេះ យើង​នឹង​ចែក​រំលែក​រឿង​រ៉ាវ​ដ៏​ចម្លែក​ទាំង​១២​ដែល​មាន​ក្នុង​ប្រទេស​នេះ​៖

១. ប្រតិ​ទិន​ត្រូវ​បែង​ចែក​ជា​ពីរ

កាល​ពី​ពាក់​កណ្តាល​ទស​វត្សរ៍ឆ្នាំ៩០ កូរ៉េ​ខាង​ត្បូង បាន​ទទួល​យក​កាល​ប្រវត្តិ​ថ្មី ហើយ​​​ចាប់​ផ្តើម​​ជាមួយ​នឹង​ថ្ងៃ​កំណើត​របស់​លោកគីម អ៊ីល​ស៊ុង កាលពីឆ្នាំ​១៩១២​។ កាល​​នោះ ប្រតិ​ទិន​ត្រូវ​បាន​បោះពុម្ព​ចេញ​ជា​ពី​រផ្នែក គឺ​កាល​បរិ​ច្ឆេទ​​សម្រាប់​​កូរ៉េ​ខាង​ត្បូង និង​​សម្រាប់​អ្នក​​បរទេស​។

២. ឋានៈ​ក្នុង​សង្គម

អាជ្ញា​ធរ​កូរ៉េ​ខាង​ជើង កាល​ពី​មុន បែង​ចែក​​ឋានៈ​ក្នុង​ប្រទេស​នេះ ចេញ​ជា​បី​សំខាន់​ៗ​ ដែល​រួម​មាន ឋានៈ​ផ្លែ​ប៉េង​បោះ ឋានៈ​ផ្លែ​ប៉ោម និង​ឋានៈ​ផ្លែ​ទំពាំង​បាយ​ជូរ​។ ឋានៈ​ទាំង​នេះ​ត្រូវ​បាន​បែង​ចេញ​ជា​៥០​ក្រុម​​ទៀត​។

A. ឋានៈ​ផ្លែ​ប៉េង​ប៉ោះ៖ ត្រូវ​បាន​​គេ​ចាត់​ទុក​ថា ជា​ពួក​ក្រហម​ខាង​ក្នុង និង​ខាង​ក្រៅ​ ពោល​គឺ​ជា​ពួក​ស្មោះ​ត្រង់​នឹង​បក្ស ដោយ​ភាគ​ច្រើន​នៃ​ពួក​គេ​ជា​យោធា និង​អ្នក​​នយោ​បាយ​។

B. ឋានៈ​ផ្លែ​ប៉ោម៖ ក៏​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពួក​ក្រហម​ផងដែរ ប៉ុន្តែ តែ​ខាង​ក្រៅ​ប៉ុណ្ណោះ​។ ឋានៈ​នេះ​សំដៅ​ទៅ​លើ​ប្រជា​ជន​ធម្ម​តា

C. ឋានៈ​ផ្លែ​ទំពាំង​បាយ​ជូ៖ សំ​ដៅ​ទៅលើ​ពួក​ប្រឆាំង​នឹង​ច្បាប់ ហើយ​​អ្នក​នឹង​ត្រូវ​ចាត់​ទុក​ថា ជា​ផ្លែ​ទំពាំង​បាយ​ជូ ប្រសិន​បើ​អ្នក​ព្យា​យាម​តេ​ទៅ​ក្រៅ​ប្រទេស​។

៣. ផ្លូវ

កូរ៉េ​ខាង​ជើង កម្រ​មាន​ផ្លូវ​ដែល​ត្រូវ​បាន​សាង​សង់​ណាស់​។ មាន​តែ​៨​ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ផ្លូវ​ទាំង​អស់ ត្រូវ​បាន​ក្រាល​ដោយ​ផ្ទៃ​​​រឹង​។ នេះ​មាន​ន័យ​ថា រាល់​ការ​ដឹក​នាំ​ជញ្ជូន​ទាំង​អស់​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​រដ្ឋា​ភិបាល ហើយ​បើ​អ្នក​​មាន​រថយន្ត អ្នក​អាច​ជា​អ្នក​ន​យោ​បាយ ឬ​យោ​ធា​​។

៤. ស្ត្រី​សម្រួល​ច​រា​ចរ

បើ​ទោះ​បី​កូរ៉េ​ខាង​​ជើង សាង​សង់​ផ្លូវ​តិច​តួច​ក៏ដោយ ប៉ុន្តែ ពួក​គេ​នៅ​តែ​មាន​ភ្លើង​ចរា​ចណ៍​។ ស្ត្រី​ជា​មន្ត្រី​ចរា​ចរ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទៅ​លើ​លំហូរ​នៃ​ចរា​ចរណ៍ ហើយ​ដើម្បី​បាន​ការងារ​នេះ ពួក​គេ​ត្រូវ​តែ​នៅ​លីវ និង​មាន​អាយុ​តិច​ជាង​២៦​ឆ្នាំ​។

៥. ភ្នាក់​ងារ NADA

ប្រសិន​បើ​សហ​រដ្ឋ​អាមេ​រិក មាន​អង្គ​ការ​ NASA ប្រទេស​របស់​លោក​គីម ជុង​អ៊ុន មាន​អង្គ​ការ NADA។ ប៉ុន្តែ ភ្នាក់​ងារ​របស់​ពួក​គេ​ទើប​តែ​មាន​ឈ្មោះ​ជាផ្លូវ​ការ​ក្នុង​ឆ្នាំ​២០១៣ ប៉ុណ្ណោះ​។

៦. វី​រ​បុរស​គីម អ៊ីល​ស៊ុង ដ៏ខ្លាំងក្លា

លោក​​គីម អ៊ីល​ស៊ុង គឺ​ជា​​អតីត​មេ​ដឹក​នាំ​របស់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​។ ថ្ងៃ​កំណើត​របស់​លោក ត្រូវ​បាន​គេ​និយាយ​ថា មាន​ហេតុ​ការណ៍​ដ៏​ចម្លែក​កើត​​ឡើង ដោយ​ធ្វើ​ឲ្យ​ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​យ៉ាង​ត្រចះ​ត្រចង់ រួម​ជាមួយ​នឹង​ឥន្ធនូរ​។ មាន​ពាក្យ​ចរ​ចាម​អា​រ៉ាម​ថា លោក​រៀន​ដើរ និយាយ និង​អាន​ក្នុង​ពេល​​មាន​អាយុត្រឹម​តែ​១​ឆ្នាំ​។

៧. មាន​សត្វ​សេះ​ដុះ​ស្នែង

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន គិត​ថា ប្រភេទ​នៃ​សត្វ​នេះ មិនមែន​ជា​ការ​ស្រមៃ​គិត​ឡើយ ហើយ​ថា វា​ពិ​ជា​មាន​មែន​។ កូរ៉េ​ខាង​ជើង បាន​គាំទ្រ​​ការ​លើក​ឡើង​បែប​នេះ ដោយ​​សារ​តែ​ពួក​គេ​បាន​រក​ឃើញ​ភ័ស្តុ​តាង​ជាច្រើន​​ពី​សម័យ​បុរាណ​។

៨. ឱសថ​ទិព

នៅ​កូរ៉េ​ខាង​ជើង ឱសថ​ទិព​មួយ​ប្រភេទ ហើយ​ពួក​គេ​បាន​អះ​អាង​ថា ឱសថ​របស់​ពួក​គេ​អាច​​ព្យា​បាល​ជំ​ងឺ​អេ​បូ​ឡា Mers និង​អេដស៍​។ វា​ក៏​អាច​ព្យា​បាល​ជំ​ងឺ​ក្អួត​ចង្អោ តាន​តឹង និង​មហា​រីក​ផង​ដែរ​។

៩. ពិធី​បុណ្យ Arirang

នេះ​គឺ​ជា​ពិធី​បុណ្យ​ដ៏ធំមួយ ដោយ​មាន​មនុស្ស​ច្រើន​ជាង​១០​ម៉ឺន​នាក់​ចូល​រួម​​ក្នុង​ការ​សម្តែង​រាំ និង​តន្ត្រី​មួយ​នេះ​។ ក្នុង​ពិធី​បុណ្យ​នេះ អ្នក​ចូល​រួម​ព្យា​យាម​សម្តែង​ទេព​​កោ​សល្យ​ផ្សេង​ៗ​​គ្នា ដើម្បី​​ទទួល​បាន​​ការ​កោត​សរសើរ​។

១០. សម្លៀក​បំពាក់ និង​ម៉ូដ​ខោ​អាវ

ស្ត្រី​នៅ​កូរ៉េ​ខាង​ជើង មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ស្លៀក​ពាក់​តាម​អន្តរ​ជាតិ​ឡើយ​។ បើ​នារី​រូប​ណា​​ប្រឆាំង ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ពន្ធ​ធា​នា​គារ​។

១១. ក្រុម​បម្រើ​ការ​កម្សាន្ត

ប្រទេស​នេះ មាន​ក្រុម​មួយ​ក្នុង​​ជួរ​យោធា​ដែល​គេហៅ​ថា ក្រុម​ផ្តល់​ការ​កម្សាន្ត​​។ ក្រុម​នេះ មាន​នារី​ក្មេង​​ដ៏ស្រស់ស្អាត​​ជាច្រើន ហើយ​ការ​ងារ​របស់ពួក​គេ​គឺ​បម្រើបុរស​មាន​ឋានៈ​ខ្ពស់ និង​ក្រុម​យោ​ធា​។

១២. កូរ៉េ​​ខាង​ជើង​ជា​ប្រទេស​ដ៏រីករាយ​មួយ

ប្រសិន​បើ​អ្នក​សាក​សួរ​ទៅ​អ្នក​វិទ្យា​សាស្ត្រ​របស់​ប្រទេស​នេះ ពួក​គេ​នឹង​និយាយ​ថា​កូរ៉េ​ខាង​ជើង គឺ​ជា​ប្រទេស​ដ៏​រីក​រាយ​មួយ​​។ ពួក​គេ​លើក​ឡើង​បែបនេះ ដោយសំ​អាង​ទៅលើ​ការ​ស្រាវ​ជ្រាវ​ផ្សេង​ៗ ហើយ​ពិត​ណាស់ រដ្ឋា​ភិបាល​ ព្យា​យាម​យ៉ាង​​ខ្លាំង​ធ្វើ​ឲ្យ​ប្រជា​ជន​របស់​ខ្លួន​រីក​រាយ​៕

ប្រែសម្រួលដោយ៖ បាយក្តាំង

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77