អាហារបែបណា ដែលមានសុខភាពល្អសំរាប់បរិភោគប្រចាំថ្ងៃ? | BayKdang អាហារបែបណា ដែលមានសុខភាពល្អសំរាប់បរិភោគប្រចាំថ្ងៃ? | BayKdang

អាហារបែបណា ដែលមានសុខភាពល្អសំរាប់បរិភោគប្រចាំថ្ងៃ?

(សុខភាព)៖ ការស្វែងរកអាហារ ដែលមានសុខភាពល្អសំរាប់បរិភោគប្រចាំថ្ងៃ គឺមិនមែនជាការងាយ ដូចដែលអ្នកបានគិតនោះទេ។ មានអាហារដ៏អស្ចារ្យជាច្រើន នៅក្នុងពិភពលោកនេះ ដែលអាចធ្វើឲ្យ អ្នកមានសុខភាពល្អ និងមានរូបសម្បិត្តស្រស់ស្អាត។ តើអ្វីទៅជាអាហារ ដែលមានសុខភាពល្អ? អាហារដែលមានសុខភាពល្អ គឺជាអាហារដែលយើងបរិភោគចូលហើយ ធ្វើឲ្យយើងមានសុខភាពល្អ។ ជាទូទៅអ្នកអាចប្រាប់បានថា អ្វីទៅជាអាហារសំរាប់សុខភាព និងអ្វីទៅជាអាហារ មិនមែនជាអាហារសំរាប់សុខភាព។ ផ្លែឈើ និងបន្លែ គឺជាអាហារដ៏សំខាន់សំរាប់សុខភាព។

តើហេតុអ្វីជាបន្លែ និង ផ្លែឈើ? អ្នកអាចបង្កើតបញ្ជីនៃអាហារណា ដែលផ្តល់ឲ្យយើងមានសុខភាពល្អ ដើម្បីបរិភោគចាប់ពីពេលនេះ តទៅដោយ ការដើរទិញបន្លែ និងផ្លែឈើ នៅតាមផ្សារនានា។

ហេតុអ្វីត្រូវធ្វើដូចនេះ?
បន្លែ និងផ្លែឈើ ផ្ទុកទៅដោយជាតិវិតាមីន គ្រប់ប្រភេទ ដែររាងកាយរបស់អ្នកត្រូវការជាប្រចាំថ្ងៃ។ វារួមបញ្ចូលដោយវិតាមីន A, B, C, D និង E ដែលពួកវា មានតួនាទីនៅកន្លែងផ្សេងៗគ្នា នៅក្នុងសារពាង្គកាយរបស់យើង។ ជាងពិសេសជាងនេះទៅទៀត វាអាចឲ្យយើងទទួលបានជោគជ័យ ក្នុងការសម្រកទម្ងន់។

តើមានអ្វីផ្សេងទៀត ដែលធ្វើឲ្យមានសុខភាពល្អ?
ដើម្បីឲ្យមានសុខភាព កាន់តែរឹងមាំ និងស្វែងរកអាហារណា ដែលផ្តល់នូវអត្ថប្រយោជន៍សំរាប់សុខភាព ដើម្បីបរិភោគ អ្នកត្រូវតែស្វែងរកអាហារផ្សេងទៀត ក្រៅពី បន្លែ និង ផ្លែឈើ។ កាប៉ូហៃដ្រេដ និង ប្រូតេអ៊ីន គឹមាននៅក្នុងអាហារគ្រប់ប្រភេទ។ នំបុ័ង គ្រាប់ធុញ្ញជាតិ បាយ និង បាស្តា ផ្ទុកទៅដោយជាតិកាបូហៃដ្រេដ ច្រើនបំផុត។
ប្រូតេអ៊ីន គឺជាអាហារដ៏ចាំបាច់បំផុត សំរាប់ជួសជុសសាច់ដុំរបស់យើង ដែលវាមាននៅក្នុង សាច់ សាច់បក្សី សាច់ត្រី និងស៊ុត។ ទឹកដោះគោ ទឹកដោះគោជូរ និង ឈីស គឺជាប្រភពនៃជាតិកាល់ស្យូមដ៏ល្អបំផុត ដែលផ្តល់អត្ថប្រយោជ ដ៏អស្ចារ្យសំរាប់ធ្វើឲ្យឆ្អឹងរបស់យើងរឹងមាំ។

តើអ្វីទៅជាភាពធាត់?
អាហារដែលងាយ នឹងធ្វើឲ្យរាងកាយរបស់យើង ធាត់គឺ បង្អែម និងអាហារដែលមានជាតិខ្លាញ់ច្រើន។ ប្រេងត្រី និង សណ្តែកដី ក៏ជាអាហារដែលអាចធ្វើឲ្យមានធាត់ បានដែរ ដែលវាមានជាតិ អូមេហ្គា-៣។

តើបរិមាណអាហារប៉ុន្មាន ដែលយើងគួរទទួលទាន?
វាពិតជាពឹងផ្អែកទោះលើ សកម្មភាពរបស់យើងជាប្រចាំថ្ងៃ។ ដើម្បីសម្រកទម្ងន់ សារជាតិកាបូហៃដ្រេដ និងភាពធាត់ ត្រូវបានកាត់បន្ថយ។ ការរក្សាទម្ងន់ អាចធ្វើទៅបានដោយសារ ការជ្រើសរើសអាហារ ដែលផ្តល់អត្ថប្រយោជន៍ សំរាប់សុខភាព និងជៀសវាង អាហារណាដែលអត់ប្រយោជន៍។

តើយើងអាចស្វែករកអាហារ ដែលមានសុខភាពទាំងនោះនៅឯណា?
សរុបសេចក្តីមក មានវិធី និងអាហារជាច្រើនដែល ដែលអាចជួយឲ្យអ្នកមានសុខភាពរឹងមាំ។ មួយវិញទៀត អ្នកអាចស្វែងរកអាហារ ទាំងនោះគ្រប់ទីកន្លែង ដោយធ្វើការពិចារណាថា អ្វីមានប្រយោជន៍ និងអ្វីដែលអត់ប្រយោជន៍៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77