Pahang ស្គាល់​ចាញ់​លើកដំបូង តែ ចាន់ វឌ្ឍនាកា បន្ដ​ជាប់​ជម្រើស ១១នាក់​ដំបូង | BayKdang Pahang ស្គាល់​ចាញ់​លើកដំបូង តែ ចាន់ វឌ្ឍនាកា បន្ដ​ជាប់​ជម្រើស ១១នាក់​ដំបូង | BayKdang

Pahang ស្គាល់​ចាញ់​លើកដំបូង តែ ចាន់ វឌ្ឍនាកា បន្ដ​ជាប់​ជម្រើស ១១នាក់​ដំបូង

(ភ្នំពេញ)៖ បេសកកម្មប្រកួតមិត្តភាពអន្ដរជាតិលើទឹកដីថៃ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលម៉ាឡេស៊ីរបស់ក្លឹប Pahang FA ដែលជាក្លឹបថ្មីរបស់កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានបញ្ចប់ហើយ គ្រាដែលប្រកួតចុងក្រោយចាញ់ក្រុមចំណូលថ្មី របស់លីគកំពូលកូរ៉េខាងត្បូង GYEONGNAM FC ដោយលទ្ធផល ១-០ កាលពីល្ងាចមិញ នៅកីឡដ្ឋាននាទីក្រុងបាងកក ប្រទេសថៃ។

មុនបរាជ័យទាំងប្រផិតប្រផើយ ក្រោមថ្វីជើងក្រុមកូរ៉េខាងត្បូង GYEONGNAM FC គឺក្រុម Pahang FA បានលត់ក្រុមម្ចាស់ផ្ទះថៃ ២ក្រុមរួចមកហើយ ក្នុងនោះបានយកឈ្នះក្រុម Muangthong United B ដោយលទ្ធផល ៣-១ មុនលត់ក្រុម Air Force Central FC ដោយលទ្ធផល ៤-១។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត សមាជិកថ្មីរបស់ Pahang កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា សុទ្ធតែទទួលបានឱកាសជាប់ជម្រើស ១១នាក់ដំបូង ទាំង ៣ប្រកួត ហើយថែមទាំងត្រូវបានគ្រូបង្វឹក ផ្ដល់សិទ្ធិឲ្យទាល់បាល់ហ្វ្រីឃីត និងបាល់ជ្រុងទៀតផង៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77