តាមការសិក្សាស្រាវជ្រាវ ការទទួល​ទានគ្រឿង​ស្រវឹង ពិតជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ! | BayKdang តាមការសិក្សាស្រាវជ្រាវ ការទទួល​ទានគ្រឿង​ស្រវឹង ពិតជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ! | BayKdang

តាមការសិក្សាស្រាវជ្រាវ ការទទួល​ទានគ្រឿង​ស្រវឹង ពិតជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ!

(សុខភាព)៖ អ្នកវិទ្យាសាស្រ្តជាច្រើនរូបបានធ្វើការសិក្សាស្រាវជ្រាវ អំពីមូលហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ ជាដំបូងវាត្រូវបានគេបង្ហាញឲ្យឃើញថា ការទទួលទានសុរាបញ្ចេញនូវសារធាតុគីមីម្យ៉ាង នៅក្នុងកន្លែងមួយនៃខួរក្បាលរបស់មនុស្ស ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ល្អ។

ដំណើរការយ៉ាងមមាញឹកនៃសារធាតុគីមីផ្សេងៗ ដែលមាននៅក្នុងសុរា បានធ្វើការសាយភាយនៅក្នុងខួរក្បាល បន្ទាប់ពីការទទួលទាននោះ បានបង្កើននូវអារម្មណ៍សប្បាយរីករាយនឹងធូរស្បើយ។

ការស្រាវជ្រាវកាលពីលើកមុន អ្នកស្រាវជ្រាវមួយក្រុមបានមាន ការពិសោធន៍ទៅលើសត្វ ដែលពួកគេត្រូវបានមានអារម្មណ៍សប្បាយ បន្ទាប់ពីពួកវាត្រូវបានគេឲ្យទទួលទានសុរា។ ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មី បានប្រើប្រាស់បច្ចេកវិទ្យា ស្កេនខួរក្បាលរបស់អ្នកទទួលទានសុរា ដែលវាបានបង្ហាញនូវកន្លែង ដែលមានផលប៉ះទង្គិចធំជាងគេបំផុត។

ការសិក្សាដែលមកពីមណ្ឌលសុខភាព Ernest Gallo Clinic និងមជ្ឈមណ្ឌលស្រាវជ្រាវ នៅឯមហាវិទ្យាល័យនៃរដ្ឋកាលីហ្វរញ៉ា បានធ្វើការសង្កេតជាលើដំបូងថា ចលនាអេនដូហ្វីន បានធ្វើការសាយភាយនៅក្នុងតំបន់ ២ នៃខួរក្បាល គឺតំបន់ទទួលអារម្មណ៍នៃខួរក្បាល និងផ្នែកខាងមុខនៃស្រោមខួរ ដែលនេះជាហេតុធ្វើឲ្យអ្នក ដែលទទួលទានសុរាមានអារម្មណ៍ស្រស់ស្រាយ។

អ្នកដឹងនាំស្រាវជ្រាវលោក Jennifer Mitchell ដែលជាជំនួយការសាស្រ្តាចារ្យខាងផ្នែកប្រសាទសាស្រ្ត បាននិយាយថា «នេះគឺជាអ្វីដែល ពួកយើងបានស្រាវជ្រាវអស់រយៈពេលប្រហែលជាជាង ៣០ឆ្នាំ ដែលបានមានការពិសោធន៍ទៅលើសត្វ
ក៏ប៉ុន្តែមិនមានលទ្ធផលអ្វី ដែលជាក់លាក់សោះរហូតមកដល់បច្ចុប្បន្ន»។

ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវមួយចំនួនបានប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាដែលមានឈ្មោះថា PET ដើម្បីតាមដានឥទ្ធិពលភ្លាមៗនៃសារជាតិសុរា នៅក្នុងខួរក្បាលរបស់អ្នកប្រមឹកចំនួន ១៣នាក់ និងអ្នកទទួលទានស្រាធម្មតាចំនួន ១២នាក់។ ការទទួលទានសុរានាំឲ្យមានការសាយភាយ នៃចលនាអេនដូហ្វីននៅគ្រប់ផ្នែកនៃខួរក្បាល។

ចលនាអេនដូហ្វីនសាយភាយនៅក្នុងខួរក្បាលច្រើនប៉ុណ្ណា អ្នកទទួលទានសុរាមានអារម្មណ៍ធូរស្បើយខ្លាំងប៉ុណ្ណឹងដែរ។
លទ្ធផលនេះបានអនុញ្ញាតឲ្យអ្នកស្រាវជ្រាវ ធ្វើការកត់សំគាល់ទុកនូវអ្វី ដែលបានកើតឡើងនៅក្នុងខួរក្បាល ដែលលទ្ធផលនេះត្រូវបានបង្ហាញឲ្យឃើញ ដោយមាស៊ីនស្កេន
PET៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77