ខុសគ្នាឡើងដាច់! កូន​ក្រមុំ ខកចិត្តនិងសម្អាងការជិតផ្ទះ តែបែរជាក្លាយជាទេពអប្សរ ពេលជួបអ្នកថតអាជីព ​កម្រិត​ពិភព​លោក | BayKdang ខុសគ្នាឡើងដាច់! កូន​ក្រមុំ ខកចិត្តនិងសម្អាងការជិតផ្ទះ តែបែរជាក្លាយជាទេពអប្សរ ពេលជួបអ្នកថតអាជីព ​កម្រិត​ពិភព​លោក | BayKdang

ខុសគ្នាឡើងដាច់! កូន​ក្រមុំ ខកចិត្តនិងសម្អាងការជិតផ្ទះ តែបែរជាក្លាយជាទេពអប្សរ ពេលជួបអ្នកថតអាជីព ​កម្រិត​ពិភព​លោក

ពិត​ណាស់ ស្ត្រី​​ជាច្រើន តែង​តែ​មាន​ក្តី​ស្រមៃ​នៃ​ការ​មាន​​​សម្រស់​យ៉ាង​ស្រស់​ស្អាត​នៅ​ថ្ងៃ​អាពាហ៌​ពិពាហ៌​​របស់​ខ្លួន ហើយ​​ពួក​គេ​​ច្បាស់​ជា​ចំណាយ​ប្រាក់​ជាច្រើន​នៅ​ថ្ងៃ​រៀប​ការ​របស់​ខ្លួន​​ដើម្បី​ទទួល​បាន​ថ្ងៃ​ប្រកប​ដោយ​ភាព​រីក​រាយ និង​រំភើប​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា កូម​ក្រមុំ​ឈ្មោះ Darika Klinkuhlab មក​ពី​ប្រទេស​ថៃ មិន​បាន​​ទទួល​អ្វី​ដែល​នាង​បាន​រំពឹង​ទុក​ឡើយ អំឡុង​​ពេល​នៃ​ថ្ងៃ​រៀប​ការ​របស់​នាង​។

នាង Darika បាន​សម្រេច​ចិត្ត​​ជ្រើស​រើស​យក​សំអាង​ការ​នៅ​ក្បែរ​ផ្ទះ​របស់នាង ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​នូវ​សម្រស់​កាន់​តែ​ស្រស់​ស្អាត​នៅ​ថ្ងៃ​រៀប​ការ​របស់​នាង​​​។ ប៉ុន្តែ ជា​អកុ​សល្យ​នាង​បាន​​ទទួល​លទ្ធផល​យ៉ាង​ខក​ចិត្ត ហើយ​បើ​ទោះ​បី​នាង​បាន​ទទួល​ការ​ខក​ចិត្ត​​ជាមួយ​នឹង​ការ​​ផាត់​មុខ​របស់​នាង​ក៏ដោយ នាង​បាន​បន្ត​​ការ​រៀប​ការ​​យ៉ាង​រីក​រាយ​របស់​នាង​។

ក្រោយ​មក នាង​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ដើម្បី​ធ្វើ​ការ​ព្រមាន​ដល់​អ្នក​ផ្សេង​ទៀត​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ មុន​នឹង​ជ្រើស​រើស​យក​អ្នក​ផាត់​មុខ​នៅ​ថ្ងៃ​រៀប​ការ​របស់​ខ្លួន​។ អ្វី​ដែល​គួរ​ឲ្យ​ចង់​សើច​នោះ​​គឺ​ថា នាង Darika បែរ​ជា​​មាន​មុខ​មាត់​កាន់​តែ​អាក្រក់​ជាង​មុន ក្រោយ​ពី​ការ​​ផាត់​មុខ​របស់​នាង​ ខណៈ​ដែល​ស្វាមី​របស់​នាង​ក៏​ទទួល​បាន​ការ​ផាត់​មុខដ៏ចម្លែក​មួយ​នេះ​ផងដែរ​។

ប៉ុន្តែ ក្រោយ​ពី​ការ​បង្ហោះ​​ដើម្បី​បង្ហាញ​ពី​ការ​ផាត់​មុខ​ដ៏អាក្រក់​របស់​នាង លោក Park Eun Young ដែល​ជា​អ្នក​ថត​រូប​អាជីព​នៅ​ទីក្រុង​បាង​កក ក៏​បាន​មើល​ឃើញនូវ​ព័ត៌​មាន​នេះ​។ ក្រោយ​ពី​បាន​ឃើញ​នាង​ត្រូវ​បាន​គេ​​ផាត់​មុខ​យ៉ាង​អាក្រក់ លោក Eun Young បាន​សម្រេច​ចិត្ត​ទាក់​ទង​​នាង Darika និង​បាន​សួរ​ថា តើ​នាង​ចង់​ថត​រូប​​ជា​​ថ្មី​ក្នុង​សម្លៀក​បំពាក់​រៀប​ការ​ទេ​។ នោះ​មាន​ន័យ​ថា នាង​ទទួល​បាន​ការ​ផាត់​មុខ​ដ៏​ស្រស់​ស្អាត សម្លៀក​បំពាក់​បែប​ប្រពៃ​ណី​​ដ៏​ទាក់​ទាញ ក៏ដូច​ជា​ត្រូវ​បាន​ថត​ដោយ​អ្នក​ថត​រូប​អាជីព​។

នាង Darika បាន​រីក​រាយ​យ៉ាង​ខ្លាំង​ក្រោយ​ពី​​ទទួល​បាន​ការ​ផ្តល់​ជូន​ដោយ​ឥត​គិត​ប្រាក់​​នេះ ប៉ុន្តែ ដំបូង​ឡើយ​នាង​ក៏​មាន​ការ​ស្ទាក់​ស្ទើរ​ដែរ ដោយ​សារ​តែ​បាងកក នៅ​ឆ្ងាយ​ពី​កន្លែង​នាង​រស់​នៅ​ពេក​​។ ប៉ុន្តែ នាង​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ក្រុម​ការ​ងារ​របស់​លោក Eun Young​ បាន​ដល់​​ដល់​កន្លែង​នាង​រស់​នៅ​តែម្តង​គឺ Chai Nat ហើយ​នៅ​ពេល​នេះ​នាង​ទទួល​បាន​លទ្ធផល​យ៉ាងល្អ​ឥត​ខ្ចោះ​៕

ប្រែសម្រលដោយ៖ បាយក្តាំង
ប្រភព៖ elitereaders

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77