Brad Pitt ផ្ទុះ​កំហឹង នៅ​ពេល​​​អតីត​ភរិយា នាំយក​កូនប្រុស Pax ទៅ​ចូលរួម​កម្មវិធី «Golden Globes​» | BayKdang Brad Pitt ផ្ទុះ​កំហឹង នៅ​ពេល​​​អតីត​ភរិយា នាំយក​កូនប្រុស Pax ទៅ​ចូលរួម​កម្មវិធី «Golden Globes​» | BayKdang

Brad Pitt ផ្ទុះ​កំហឹង នៅ​ពេល​​​អតីត​ភរិយា នាំយក​កូនប្រុស Pax ទៅ​ចូលរួម​កម្មវិធី «Golden Globes​»

(អាមេរិក)៖ កាលពីពេលថ្មីៗនេះ លេចឮដំណឹងថា តារាហូលីវូតល្បី Brad Pitt មានអារម្មណ៍ខឹងសម្បារជាខ្លាំង នៅពេលដែលដឹង ថា Angelina Jolie បាននាំកូនប្រុស Pax ទៅចូលរួមកម្មវិធី Golden Globes ដោយមិនពិភាក្សា ជាមួយខ្លួនជាឪពុក។

ដំណឹងនេះ បានធ្វើឲ្យមនុស្សជាច្រើន កំពុងគិតថា ហេតុអ្វីក៏ Pitt ផ្ទុះកំហឹង ជាមួយអតីតភរិយា ចំពោះរឿងនេះ? ចំណែក ប្រភពស្និទ្ធនឹងតារាប្រុសរូបនេះ បញ្ជាក់ថា Angelina តែងធ្វើអ្វីសម្រេចចិត្ត តែម្នាក់ឯង មិនបានយល់ដល់អតីតស្វាមី ដែលត្រូវជាឪពុករបស់កូននាងឡើយ ដូចជាការសម្រេចចិត្តឲ្យ Pax ចូលរួមកម្មវិធី Golden Globes ជាមួយនាងអ៊ីចឹង។

មានហេតុផលជាច្រើន ដែលត្រូវបានគេលើកឡើងថា កាលដែលនាងនាំ Pax ទៅចូលរួមកម្មវិធីនោះ ព្រោះតែចង់គាំទ្រ ស្នាដៃថតខ្សែភាពយន្តរបស់ខ្លួន រឿង «First They Killed My Father» ដែលកូនប្រុសម្នាក់នេះ ជាអ្នកកាន់កាមេរ៉ាថតដែរ ហើយអ្នកខ្លះយល់ថា Pitt មិនពេញចិត្តនោះ គឺព្រោះតែ Golden Globes ជាកម្មវិធីសំខាន់ ហើយក៏ជាព្រឹត្តិការណ៍ ដែល មនុស្សធំចូលរួមច្រើន។ ប៉ុន្តែហេតុផលមួយទៀត ត្រូវបានគេបញ្ជាក់ថា គួរតែ Shiloh និង Maddox ដែលជាអ្នកទៅចូលរួម ជាមួយម្តាយក្នុងកម្មវិធីនេះ៕

អត្ថបទដោយ៖ khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77