ខ្សែ​បម្រើ De Bruyne និយាយថា៖ Sanchez នឹង​កាន់តែខ្លាំង​ ពេលទៅ​កាន់ក្រុម Man City | BayKdang ខ្សែ​បម្រើ De Bruyne និយាយថា៖ Sanchez នឹង​កាន់តែខ្លាំង​ ពេលទៅ​កាន់ក្រុម Man City | BayKdang

ខ្សែ​បម្រើ De Bruyne និយាយថា៖ Sanchez នឹង​កាន់តែខ្លាំង​ ពេលទៅ​កាន់ក្រុម Man City

ខ្សែ​ប្រយុទ្ធ Alexis Sanchez នឹង​បន្ថែម​ភាពខ្លាំង​ទៅកាន់ក្រុម ប្រសិន​បើ​រូប​គេ​​ចូលរួម​ជាមួយនឹង Manchester City ពីក្លិប Arsenal នៅ​ខែ​នេះ​។ នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិពល Kevin de Bruyne របស់​ក្លិប Man City។

Arsenal បាន​ទទួល​យក​សំណើ​ដេញថ្លៃក្នុង​ទឹកប្រាក់​៦០លានផោន (ស្មើនឹង​៨១​លានដុល្លារ​អា​មេ​រិក) សម្រាប់​ខ្សែ​ប្រយុទ្ធអន្តរ​ជាតិស៊ីលី​វ័យ​២៩​ឆ្នាំ​រូបនេះ នៅថ្ងៃ​ចុងក្រោយ​នៃ​ខែ​សីហា ប៉ុន្តែ ការ​ផ្ទេរ​មួយនេះ បាន​ទទួល​បរា​ជ័យ​។

Man City មានផែនការក្នុងការ​ចុះ​ហត្ថលេខា​ជាមួយនឹង Sanchez ដោយ​គ្មានតម្លៃខ្លួន នៅពេលដែលកិច្ច​សន្យា​​របស់​គេផុតកំណត់​នៅ​ចុង​រដូវ​កាលនេះ ប៉ុន្តែ ការ​អវត្តមាន​រយៈ​ពេល​២​ខែ​របស់ខ្សែ​ប្រយុទ្ធ Gabriel Jesus ដោយ​សារ​តែ​បញ្ហា​របួស​ជង្គង់ អាច​នឹង​​​ជំ​រុញ​ឲ្យមាន​ការផ្ទេរ​នេះនៅត្រឹម​ខែនេះ​។

ខ្សែ​បម្រើអន្តរ​ជាតិ​បែលហ្ស៊ិក De Bruyne បាន​ឲ្យ​ដឹង​ថា៖ «ប្រសិន​បើ​គេ គេ​នឹង​បន្ថែម​​អ្វីមួយ​ទៅកាន់ក្រុមនេះ​​»​។ តារាឆ្នើម​វ័យ​២៦​​ឆ្នាំ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «រូបគេ​ជាកីឡាករដ៏ឆ្នើមម្នាក់​។ ពិតណាស់ យើងនឹង​រង់​ចាំមើល​ពី​អ្វីដេលនឹងកើត​ឡើង​»​។ ទាំង​ក្រុម Man City និង Arsenal មិន​បាន​ធ្វើ​ការ​បកស្រាយ​ទៅលើ​ការផ្ទេរ​មួយនៅ​ខែមករានេះឡើយ ប៉ុន្តែ De Bruyne បាន​និយាយ​ពី​ខ្សែ​ប្រយុទ្ធ​រូបនេះ ក្រោយពី​បានយក​ឈ្នះ​ក្នុង​ការ​​ប្រកួត​ពាន Carabao Cup វគ្គ​ពាក់កណ្តាលផ្តាច់​ព្រ័ត្រ ជើង​ទី​១ លើក្រុម Bristol City កាល​ពីថ្ងៃអង្គារ​។

Sanchez នឹងមិនអាច​លេង​​ឲ្យ​ក្រុម Man City ក្នុង​ពាន Carabao Cup ឡើយ ខណៈ​ដែល​រូប​គេ​បានចូល​លេង​នៅពេល​ប៉ះ​ជាមួយនឹងក្រុម Doncaster សម្រាប់ក្រុម Arsenal រួច​ជា​ស្រេច​នៅ​ដើម​រដូវកាលនេះ ប៉ុន្តែ រូបគេនឹងមានសិទ្ធិលេង​ក្នុងពាន FA Cup ហើយក៏អាច​លេងក្នុងក្រប​ខ័ណ្ឌ Champions League ផងដែរ​៕

ប្រភព​ព័ត៌​មាន៖ BBC

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77