គ្រាន់តែ​ពាក្យ​ពីរបីម៉ាត់ របស់​តារា​សម្តែង​ម៉ាឡេស៊ី ចំពោះ Jonghyun ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ផ្ទុះកំហឹង! | BayKdang គ្រាន់តែ​ពាក្យ​ពីរបីម៉ាត់ របស់​តារា​សម្តែង​ម៉ាឡេស៊ី ចំពោះ Jonghyun ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ផ្ទុះកំហឹង! | BayKdang

គ្រាន់តែ​ពាក្យ​ពីរបីម៉ាត់ របស់​តារា​សម្តែង​ម៉ាឡេស៊ី ចំពោះ Jonghyun ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ផ្ទុះកំហឹង!

(កូរ៉េ)៖ តារាសម្តែងស្រីជនជាតិម៉ាឡេស៊ីពីររូបគឺនាង SHifari Sakinah និង Janna Nick បានក្លាយជាប្រធានបទដ៏ក្តៅរហូត ដល់ធ្វើឲ្យអ្នកគាំទ្រខ្លះ ផ្ទុះកំហឹងជាខ្លាំង បន្ទាប់ពីបានឮតារាស្រីទាំងពីរនេះជជែកគ្នាលេងសើច សំដៅទៅដល់តារា ប្រុសកូរ៉េដ៏ល្បី Jonghyun សមាជិកក្រុម SHINee ដែលបានទទួលមរណភាព ទៅហើយ។

សារព័ត៌មានម៉ាឡេស៊ីមួយ ចុះផ្សាយថា អ្នកគាំទ្រ K-Pop ជាច្រើនក្នុងប្រទេសពិតជាអន់ចិត្ត ជាមួយតារាសម្តែងទាំងពីរនេះណាស់នៅពេលដែលបានឃើញរូបភាពវីដេអូ របស់ពួកគេបង្ហោះលើ Instagram និយាយលេងសើចពី Jonghyun ហាក់ដូចជាគ្មានការគោរព អ្វីបន្តិចឡើយ។

តាមរយៈឃ្លីបវីដេអូ ដែលមានរយៈពេលត្រឹមតែ៨វីនាទីប៉ុណ្ណោះ បង្ហាញថា Janna Nick កំពុងនៅហាង ធ្វើសក់ដោយនាងលាបពណ៌សក់ឲ្យទៅជាសលាយទង់ដែង ស្រាប់តែ Sharifah Sakinah ថានាងមើលទៅដូចជា Jonghyun ហើយពួកគេក៏ផ្ទុះសំណើចឡើង។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រ ខឹងសម្បារ គឺសម្តីរបស់ Sharifah បញ្ជាក់ថា តារាម្នាក់ដែលស្លាប់ទៅនោះមែនទេ? ពលរដ្ឋម៉ាឡេស៊ីនិយាយថា ការលេងសើចនោះមិនសមរម្យទាល់តែសោះ ហើយបង្ហាញពីភាពអសីលធម៌ និងខ្វះការគោរពអ្នកដែលស្លាប់ជាខ្លាំង។

ក្រោយមក Janna បាននិយាយសុំទោសនៅលើ Twitter ចំពោះកំហុសដោយអចេតនារបស់នាងនិង Sharifah ដែលធ្វើឲ្យមនុស្សជាច្រើន មិនពេញចិត្ត៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77