ស្អាតកប់! ​​​​ប្លង់​ព្រលាន​យន្តហោះ ​អន្តរជាតិ​ខេត្តសៀមរាប​​ថ្មី ទាំង៤ ​ពិតជាអស្ចារ្យ ! | BayKdang ស្អាតកប់! ​​​​ប្លង់​ព្រលាន​យន្តហោះ ​អន្តរជាតិ​ខេត្តសៀមរាប​​ថ្មី ទាំង៤ ​ពិតជាអស្ចារ្យ ! | BayKdang

ស្អាតកប់! ​​​​ប្លង់​ព្រលាន​យន្តហោះ ​អន្តរជាតិ​ខេត្តសៀមរាប​​ថ្មី ទាំង៤ ​ពិតជាអស្ចារ្យ !

ប្លង់​ស្ថាបត្យកម្ម​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ចំនួន​៤​ ​នឹង​ត្រូវ​សម្រេច​យក​មួយ​នៅ​ពេល​ដ៏​ខ្លីខាងមុខនេះ​ ក្រោមការជ្រើសរើស​ដោយ​សម្ដេច​ ហ៊ុន សែន ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ និង​ឯកឧត្តម លឺ ខឺ​ឈាង ​តំណាង​​ប្រមុខរដ្ឋាភិបាល​ប្រទេសចិន​ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ​លើក​ទី២ ​ចាប់ពី​ថ្ងៃទី​១០ ដល់​១២ មករា​ ២០១៨។

ព្រលាន​យន្តហោះ​ថ្មីនេះ ​នឹង​សាងសង់​នៅលើ​ផ្ទៃ​ដូ​ជាង​៧០០​ហិកតា និង​អាច​ចំណាយ​ទុន​ប្រមាណ ​៩០០​លាន​ដុល្លារ​អាមេរិក ​ក្រោម​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​YUNAN Development Group ដែលជា​ក្រុមហ៊ុន​យក្ស​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។​

ប៉ុន្តែ​រហូតមកទល់​ពេលនេះ​ ​មិនមាន​ប្រភពព័ត៌មាន​ណា​បញ្ជាក់ថា​ ​សម្តេច​តេ​ជោ​នឹង​ជ្រើសរើស​ប្លង់​ស្ថាបត្យកម្ម​ណាមួយ​នៅឡើយ​​ទេ​។ សារព័ត៌មាន Sabay នឹងបន្តតាមដានដំណឹងថ្មីៗជូនប្រិយមិត្តអ្នកអានតាមក្រោយទៀត។

សូមទស្សនារូប​ប្លង់​ស្ថាបត្យកម្ម​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ទាំង៤ខាងក្រោមនេះ៖

អត្ថបទដោយ៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77