សុវត្ថិ មុនីវណ្ណ៖ «ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ ដែល​ពូមីង អ៊ុំប្រុស អ៊ុំស្រី បងប្អូន ​បាន​គាំទ្រ​មក​លើ​បងប្អូន​ខ្ញុំ​ ទាំង​បីនាក់!» | BayKdang សុវត្ថិ មុនីវណ្ណ៖ «ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ ដែល​ពូមីង អ៊ុំប្រុស អ៊ុំស្រី បងប្អូន ​បាន​គាំទ្រ​មក​លើ​បងប្អូន​ខ្ញុំ​ ទាំង​បីនាក់!» | BayKdang

សុវត្ថិ មុនីវណ្ណ៖ «ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ ដែល​ពូមីង អ៊ុំប្រុស អ៊ុំស្រី បងប្អូន ​បាន​គាំទ្រ​មក​លើ​បងប្អូន​ខ្ញុំ​ ទាំង​បីនាក់!»

(ភ្នំពេញ)៖ តារាចម្រៀងប្រុសចំណូលថ្មី ដែលជាកូនប្រុសទាំងបី របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បន្ទាប់ពីចូលធ្វើជាតារាចម្រៀង ពេញសិទ្ធិប្រចាំផលិតកម្មរស្មីហង្សមាស និងចេញចម្រៀងថ្មីមួយ ដែលមានចំណងជើងថា «កែវភ្នែក» រួចមក ត្រូវបានមហាជនជាច្រើន សម្ដែងនូវការគាំទ្រ និងសប្បាយរីករាយ ដោយទឹកដមសំនៀងអ្នកទាំងបី ពិតជាពីរោះរណ្ដំចិត្ត។ យ៉ាងណាមិញ ដើម្បីជាការតបស្នងទៅអ្នកគាំទ្រ កូនប្រុសច្បង លោកព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ បានបង្ហោះសារថ្លែងអំណរគុណដល់អ្នកគាំទ្រ ផងដែរ។

ជាក់ស្ដែង បើយោងតាមគណនីហ្វេសប៊ុក របស់តារាចំណូលថ្មី និងមានរូបរាងស្រស់សង្ហាលោក សុវត្ថិ មុនិវណ្ណ បានសរសេរថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលពូមីង អ៊ុប្រុស អ៊ុស្រី បងប្អូន ដែលបានគាំទ្រមកលើបងប្អូនខ្ញុំ ទាំងបីនាក់ក៏ដូចជាបានគាំទ្រ ឪពុករបស់ពួកខ្ញុំ តាំងពីដើមរហូតដល់ពេលនេះ! សូមអរគុណ! we reallyappreciate foryour suppor tandfor yourwarm welcome»

គួរបញ្ជាក់ផងដែរថា បទចម្រៀងថ្មីដែលមានចំណងជើងថា «កែវភ្នែក» ដែលច្រៀងដោយ តារាប្រុសវ័យក្មេងទាំងបី ពិតជាមានអ្នកគាំទ្រចូលទស្សនាជាច្រើន ដោយចេញមិនទាន់បានប៉ុន្មានថ្ងៃផង មានអ្នកចូលទស្សនិកជនរាប់សែននាក់ឯណោះ ខណៈមានមហាជនមិនតិចទេ បានសរសើរថា ទោះបីជាស្នាដៃដំបូងក៏ដោយ ប៉ុន្តែអ្នកទាំងបី ធ្វើបានល្អមែនទែន៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77