ពិត​ជា​ចិត្ត​ធម៌​មែន! កីឡាករ​ប្រដាល់​​ ហ្វីលីពីន ផ្តល់​អំណោយ​ផ្ទះ​១០០​ខ្នង​ ដល់​ជន​រង​គ្រោះ ​ដោយ​សារ​ព្យុះ | BayKdang ពិត​ជា​ចិត្ត​ធម៌​មែន! កីឡាករ​ប្រដាល់​​ ហ្វីលីពីន ផ្តល់​អំណោយ​ផ្ទះ​១០០​ខ្នង​ ដល់​ជន​រង​គ្រោះ ​ដោយ​សារ​ព្យុះ | BayKdang

ពិត​ជា​ចិត្ត​ធម៌​មែន! កីឡាករ​ប្រដាល់​​ ហ្វីលីពីន ផ្តល់​អំណោយ​ផ្ទះ​១០០​ខ្នង​ ដល់​ជន​រង​គ្រោះ ​ដោយ​សារ​ព្យុះ

ក្រៅ​ពី​កីឡាករ​ប្រដាល់​ដ៏ឆ្នើម​ប្រចាំ​ទ្វីប​អាស៊ី Manny Pacquiao ហ្វី​លីពីន ក៏​មាន​អ្នក​ប្រដាល់​ចិត្ត​ធម៌​​ម្នាក់​ផ្សេង​ទៀតផងដែរ​គឹ Nonito Donaire Jr. ដែល​ក៏​ជាម្ចាស់​ខ្សែក្រវាត់​ពិភព​លោក​ផងដែរ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ស្ថា​ប័ន WBA រូបនវ បាន​បង្ហាញពី​ទឹក​ចិត្ត​ដ៏​សប្បុរស​ធម៌​​របស់​ខ្លួន តាម​រយៈ​ការផ្តល់​អំណោយ​ផ្ទះ​១០០​ខ្នង​ដល់​ជន​រង​គ្រោះ​ដោយ​សារ​តែ​ព្យុះ Yoland​a ឬ Haiyan នៅ​តំបន់ Lemery រដ្ឋ Iloilo​។

ព្យុះ​សង្ឃ​រា​ដ៏​កំណាច​មួយ​នេះ បាន​ធ្វើ​ការ​​វាយ​ប្រហារ​ប្រទេស​​ហ្វីលី​ពីន ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាត់​បង់​ផ្ទះ​សំ​បែង ទ្រព្យ​សម្បត្តិ និង​សូម្បី​​តែ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​។ វា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​​ព្យុះ​សង្ឃ​រា​ដ៏កំណាច​បំផុតមួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​នេះ​។

កីឡាករ Donaire ដែល​មាន​រហស្ស​នាម​ថា Filipino Flash បាន​ជួយ​​សង្គ្រោះ​ជន​រង​គ្រោះ​​ដោយ​សារ​តែ​ព្យុះ​សង្ឃ​​រា រួម​ជា​មួយ​នឹង​​ពាណិជ្ជ​ករ​អង់គ្លេស​ម្នាក់​​លោក Greg Secker និង​អង្គ​ការ​​សប្បុរស​ធម៌​របស់​គេ​។

បច្ចុប្បន្ន​​ពួក​គេ​កំពុង​តែ​សាង​សង់​ផ្ទះ​ចំនួន​១០០​ខ្នង​ដើម្បី​ផ្តល់​ជា​ជម្រក​ឲ្យ​ជន​រង​គ្រោះ​ទាំងនោះ​។ ម្ចាស់​​ខ្សែ​ក្រវាត់​ក្នុង​ប្រដាល់​សកល​​រូបនេះ បាន​បង្ហាញ​ពី​ទឹក​​ចិត្ត​សប្បុរស​របស់​ខ្លួន​តាម​រយៈ​​ការ​​បង្ហោះ​រូប​ភាព​ផ្សេង​ៗ​នៅ​លើ​​បណ្តាញ​សង្គម Facebook របស់​​គេ ដែល​នាំ​ឲ្យមាន​ការ​សាទរ និង​ការ​កោត​សរសើរ​យ៉ាងខ្លាំង​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ elitereaders

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77