ត្រី​ថ្ម មាន​ពិស​អាច​សម្លាប់​មនុស្ស ប៉ុន្តែ ក៏មាន​រស​ជាតិ​​យ៉ាង​ឆ្ងាញ់ និង​ថ្លៃ​ផងដែរ !! | BayKdang ត្រី​ថ្ម មាន​ពិស​អាច​សម្លាប់​មនុស្ស ប៉ុន្តែ ក៏មាន​រស​ជាតិ​​យ៉ាង​ឆ្ងាញ់ និង​ថ្លៃ​ផងដែរ !! | BayKdang

ត្រី​ថ្ម មាន​ពិស​អាច​សម្លាប់​មនុស្ស ប៉ុន្តែ ក៏មាន​រស​ជាតិ​​យ៉ាង​ឆ្ងាញ់ និង​ថ្លៃ​ផងដែរ !!

ហ្វី​លី​ពីន គឺ​ជាកន្លែង​ដ៏​មាន​ប្រ​ជា​ប្រិយភាព​បំផុត​សម្រាប់​ជីវ​សាស្ត្រ​ក្នុង​ទឹក​គ្រប់​ប្រភេទ ខណៈ​ដែល​​ប្រទេស​នេះ ត្រូវ​បាន​ឡោំ​ព័ទ្ធ​ដោយ​សមុទ្រ​ដែល​មាន​សត្វ​ក្នុង​ទឹក​រស់​នៅ​​ជា​ច្រើន​ប្រភេទ​រាប់មិន​អស់​ ពោល​គឺ​ជាច្រើន​ជាង​កន្លែង​ណា​ទាំង​អស់​ក្នុងពិភព​លោក​។

ហេតុនេះ ហ្វី​លី​ពីន​គឺ​ជា​កន្លែង​គោល​ដៅ​ទេស​ចរ​ដ៏មាន​ប្រជាប្រិយភាព​សម្រាប់​អ្នក​ចូល​ចិត្ត​សមុទ្រ និង​អ្នក​មុជ​ក្នុង​ទឹក​ដើម្បី​មើល​ជីវិត​សត្វ​ក្នុង​​បាទ​សមុទ្រ ខណៈ​ដែល​វា​ក៏​មា​ប្រភេទ​ត្រី​មាន​ពិស​រាប់​​មិន​អស់​ផងដែរ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​គ្រោះថ្នាក់​បាន ប៉ុន្តែ ត្រី​ដែល​មាន​ពិសេស​ខ្លាំង​ជាង​គេ​បំផុត​នោះ​គឺ​ថា មាន​ឈ្មោះ​ថា ត្រី​ថ្ម​។

ត្រី​ថ្ម គឺជា​ប្រភេទ​ត្រី​ដែល​ពូ​កែ​លាក់​ខ្លួន​ជាង​គេ​បំផុត ដោយ​​សារ​តែ​​មាន​ពណ៌ ស្រកា និង​មុខ​មាត់​ដូច​ថ្មី​ក្នុង​សមុទ្រ​អ៊ី​ចឹង។ ដោយ​សារ​តែ​​វា​មាន​រូប​ដូច​ថ្ម​ពិត​ៗ ហេតុនេះ អ្នក​ត្រូវ​តែ​ពាក់​ស្បែក​ជើង​ការ​ពារ​​ដើម្បី​ជៀស​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​​សារ​តែ​ត្រី​ដ៏មាន​ពិស​នេះ​។ ត្រី​នេះ អាច​មាន​ប្រវែង​​ជិត​៦០​សង់​ទី​ម៉ែត្រ និង​អាច​មាន​ទម្ងន់​​ជាង​២​គីឡូ​ក្រាម​​។ វា​មាន​ធ្មុង​ស្រួច​ៗ​ចំនួន​១៣ និង​មាន​ក្រពេញ​បាញ់​ពិស​ចំនួន​​ចំនួន​២​។

ពិស​របស់​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដែល​​អាច​ធ្វើ​ឲ្យ​ស្លាប់​បាន ក្នុង​​រយៈពេល​តិច​ជាង​១ម៉ោង ដោយ​អាស្រ័យ​ទៅ​លើ​ជម្រៅ​​នៃ​​កាតមុត​ម្ចុល ឬ​ធ្មុង​របស់​វា​។ ជន​រង​គ្រោះ​ដែល​បាន​ជាន់​ត្រី​នេះ នឹង​​មាន​អារម្មណ៍​ឈឺ​ចុក​ចាប់​ភ្លាម ហើយ​ជើង​របស់​ពួក​គេ​ក៏​ចាប់​ផ្តើម​ហើម​ផងដែរ​។ ក្នុង​ពេល​ជាតិ​ពិស​ជ្រាប​ដល់​សរសៃ​ឈាម ជន​រង​គ្រោះ​​អាច​នឹង​ស្លាប់​មួយ​រំពេជ្រ ដោយ​សារ​​តែ​ខ្វះ​អ៊ុក​ស៊ី​សែន​ក្នុង​ខួរ​ក្បាល​។

ប៉ុន្តែ បើ​ទោះ​បី​វា​មាន​​គ្រោះ​ថ្នាក់ ត្រី​នេះ​នៅ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​​ធ្វើ​ជា​គ្រឿង​ផ្សំ​ម្ហូប​អា​ហារ​​ដ៏​មាន​តម្លៃ​​សម្រាប់​អាហារ​ឈ្មោះ Sashimis​។ វា​ត្រូវ​បាន​ប្រើ​ប្រាស់​ជាគ្រឿង​ផ្សំ​យ៉ាង​ពិសេស​នៃ​ម្ហូប​​នេះ ដែល​មាន​បម្រើ​ជូន​នៅ​ហាង​ជប៉ុន​មួយ​កន្លែង​ក្នុង​ប្រទេស​ហ្វី​លី​ពីន៕

ប្រែសម្រួលដោយ៖ បាយក្តាំង

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77