ពេល​នេះ CEO នៃ ក្រុមហ៊ុនយក្ស Amazon «ក្លាយ​ជាកំពូល​មហា​សេដ្ឋី​លេខ ១» លើ​ពិភពលោក​ហើយ! | BayKdang ពេល​នេះ CEO នៃ ក្រុមហ៊ុនយក្ស Amazon «ក្លាយ​ជាកំពូល​មហា​សេដ្ឋី​លេខ ១» លើ​ពិភពលោក​ហើយ! | BayKdang

ពេល​នេះ CEO នៃ ក្រុមហ៊ុនយក្ស Amazon «ក្លាយ​ជាកំពូល​មហា​សេដ្ឋី​លេខ ១» លើ​ពិភពលោក​ហើយ!

(ញូយ៉ក)៖ នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនយក្សអាមេរិក Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានក្លាយជាអ្នកមានជាងគេបំផុតក្នុងលោក មិនមែនត្រឹមតែពេលបច្ចុប្បន្ននេះទេ តែគឺគ្រប់ពេលវេលាតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។

សារព័ត៌មាន Bloomberg និង Forbes បានដាក់ឈ្មោះ Bezos នៅលើគេនៃបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក ហើយព្រមពេលជាមួយគ្នា Bloomberg បានឱ្យដឹងថា ទ្រព្យសម្បត្តិដុលរបស់នាយកប្រតិបត្តិក្រុមហ៊ុន Amazon រូបនេះកើនដល់ ១០៦ពាន់លានដុល្លារ រីឯ Forbes ថាមាន ១០៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃពុធម្សិលមិញ។

បន្ថែមពីខាងលើនេះ បើតាមសារព័ត៌មានទាំងពីរ កំណត់ត្រាទ្រព្យសម្បត្តិបែបនេះធ្លាប់ត្រូវបានសម្រេចលទ្ធផល ដោយស្ថាបនិកក្រុមហ៊ុន Microsoft គឹលោក Bill Gates ជាមួយនឹងទ្រព្យ រហូតដល់ទៅ ១០០ពាន់លានដុល្លារ កាលពីឆ្នាំ១៩៩៩ ប៉ុន្តែបច្ចុប្បន្នលោក Bill Gates ធ្លាកមកឈរនៅលេខ ២ ដោយមានទ្រព្យសម្បត្តិ ៩២ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ភាគច្រើននៃទ្រព្យរបស់ លោក Jeff Bezos បានមកពីភាគហ៊ុនរបស់លោកក្នុងក្រុមហ៊ុន Amazon ចំនួន ៧៨.៩លានហ៊ុន ដែលលោកគ្រប់គ្រង។ តែយ៉ាងណាក៏ដោយអ្នកខ្លះបានអះអាងថា បើសិនជាលោក Bill Gates មិនបរិច្ចាគទ្រព្យសម្បត្តិសម្រាប់សកម្មភាពមនុស្សធម៌ទេ នោះលោកនៅតែមានទ្រព្យច្រើនជាងឆ្ងាយពី លោក Bezos។

ងាកទៅមើលកាលពីអតីតកាល លោក Bill Gates បានបរិច្ចាគភាគហ៊ុនតម្លៃ ៧០០លានដុល្លារ ក្នុងក្រុមហ៊ុន Microsoft កាលពីមុន ហើយបើគិតជាតម្លៃនៃពេលបច្ចុប្បន្ន គឺស្មើនឹង ៦១.៨ពាន់លានដុល្លារ និងបរិច្ចាគជាសាច់ប្រាក់ប្រមាណ ២.៩ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ១៩៩៦ មក។ នេះបើតាមទិន្នន័យចេញផ្សាយដោយ Bloomberg៕

អត្ថបតដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77