Real Madrid សម្រេចចិត្តចែកផ្លូវ ជាមួយគ្រូបង្វឹក Zinidine Zidane និង កំពុងចរចារជាមួយ Joachim Low | BayKdang Real Madrid សម្រេចចិត្តចែកផ្លូវ ជាមួយគ្រូបង្វឹក Zinidine Zidane និង កំពុងចរចារជាមួយ Joachim Low | BayKdang

Real Madrid សម្រេចចិត្តចែកផ្លូវ ជាមួយគ្រូបង្វឹក Zinidine Zidane និង កំពុងចរចារជាមួយ Joachim Low

យោងរបាយការណ៏នៅប្រទេសអេស្បាញបានចុះផ្សាយថា ក្រុមស្តេចស Real Madrid បានសម្រេចចិត្ត បញ្ចប់តំណែងគ្រូបង្វឹកលោក Zinidine Zidane នៅពេលបញ្ចប់រដូវកាល(២០១៧-២០១៨)នេះ និងកំពុង​តែបើកកិច្ចចរចារជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់លោក Joachim Low។

ការចាប់ផ្តើម​រដូវកាល​ថ្មី​(២០១៧-២០១៨) មិនបានល្អ ព្រមជាមួយនិងបរាជ័យក្នុងជំនួប El-Classico នៅក្នុងទឹកដីខ្លួនឯងកាល​ពីមុន​ថ្ងៃ​ឆ្លង​ឆ្នាំសាកល២០១៨​គឺជា​ប្រធានបទ ដែលបានដាក់សម្ភាធ លើអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូប​នេះ​ជាខ្លាំង។

របាយការណ៍ពីគេហទំព័រកីឡាបានបន្តថា ប្រធានក្លឹប Real Madrid លោក Florentino Perez បាន​សម្រេច​ចិត្តរួចរាល់ហើយពីការបញ្ចប់ពេលវេលាដឹកនាំក្រុមរបស់គ្រូបង្វឹកវ័យ៤៥ឆ្នាំលោក Zidane ស្របពេលដែលកិច្ចព្រមព្រៀងចរចារកំពុប្រព្រត្តិទៅជាមួយនិងការជឿជាក់ ដោយសុទិដ្ឋិនិយម​ថាលោក Joachim Low អាចនិងទទួល​យក​សំណើរ​មកដឹកនាំក្រុមនោះ ។

ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងមួយសំខាន់នោះដែរគឺលោក Joachim Low វ័យ៥៧ឆ្នាំ កិច្ចសន្យារបស់គាត់ ជាមួយ​សហព័ន្ធ​បាល់ទាត់អាឡឺម៉ង់ហៅកាត់ថា(GFA) មានរហូតក្រោយពីបញ្ចប់ការប្រកួត បាល់ទាត់ទ្វីបអឺរ៉ុប២០២០ បាន​បញ្ចប់​ឯណោះ។ ប៉ុន្តែក្រុមជើងឯក La Liga សង្ឃឹមថា ពួកគេ និងឈានដល់កិច្ចព្រមព្រៀង​ដើម្បីនាំយក​គ្រូ​បង្វឹក​ឆ្នើមរូបនេះ មកដឹកនាំក្រុម នៅក្រោយព្រឹត្តការណ៍ World Cup ២០១៨បានបញ្ចប់។

Joachim Low បានចូលមកដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់នៅឆ្នាំ២០០៦ និងបានជួយក្រុម អាឡឺម៉ង់លើកពាន World Cup ២០១៤ និងឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Euro ២០០៨ ផងដែរ។

គ្រូបង្វឹក Mauricio Pochettino របស់​ក្រុម Tottenham ក៏ស្ថិតនៅក្នុងការចង់បាន របស់ក្រុមជើងឯក Champion League ១២សម័យនេះផងដែរ ស្របពេលកិច្ចសន្យាដឹកនាំក្រុម Spur របស់លោក Pochettino នៅសល់៣ឆ្នាំទៀតក្តី។

ប្រែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77