Messi បង្ហាញពី​ទម្រង់លេង ​យ៉ាងល្អ​ឥតខ្ចោះ ក្នុង​ពេល Barca លត់ Celta Vigo ៥:០ នៅមុខ Coutinho | BayKdang Messi បង្ហាញពី​ទម្រង់លេង ​យ៉ាងល្អ​ឥតខ្ចោះ ក្នុង​ពេល Barca លត់ Celta Vigo ៥:០ នៅមុខ Coutinho | BayKdang

Messi បង្ហាញពី​ទម្រង់លេង ​យ៉ាងល្អ​ឥតខ្ចោះ ក្នុង​ពេល Barca លត់ Celta Vigo ៥:០ នៅមុខ Coutinho

Lionel Messi បាន​បង្ហាញពីទម្រង់លេង​យ៉ាងល្អ​ឥ​ត​ខ្ចោះពីមុខ​​មិត្ត​រួមក្រុមថ្មី​របស់ខ្លួនគឺ Philippe Coutinho ខណៈ​ដែលក្រុម Barcelona បានលត់ក្រុម Celta Vigo យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៥-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បី​ឈាន​ទៅ​ប្រកួត​ពាន Copa del Rey វគ្គ​៨ក្រុម​ចុងក្រោយ​យ៉ា​ងាយ ជាមួយនឹង​ជ័យជម្នះ​ទាំង២​ជើង​ទី ៦-១​។

Coutinho ដែល​បាន​ពាក់អាវ​ពណ៌​ខ្មៅ​លាយ​​ស​នោះ បាន​អង្គុយក្នុង​​កៅអី​អ្នក​ទស្សនា នាកីឡដ្ឋាន Camp Nou ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពីផ្ទេរ​ក្នុងតម្លៃខ្លួន​១៦០លាន​អឺ​រ៉ូ (ស្មើនឹង​១៩២​លានដុល្លារអាមេរិក) ពីក្លិប Liverpool​។ វាមិន​បាន​ចំណាយពេល​យូរឡើយ​សម្រាប់​តារា​ឆ្នើម​អន្ត​រ​ជាតិ​ប្រេស៊ីលរូបនេះ ក្នុងការ​កោត​សរសើរ​ដល់​ទម្រង់លេង​របស់​ក្រុមថ្មី​ខ្លួន​នៅលើ​​ទីលាន​។

លោក Ernesto Valverde គ្រូ​បង្វឹក​របស់ក្រុម Barca បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​លេងក្នុង​តង់​ទី​១ យ៉ាងល្អ​​ឥ​ត​ខ្ចោះ​»​។ ក្រោយពី​បាន​បញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពី​ជើង​ទី​១ ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​៣​សម័យកាលមួយនេះ បាន​នាំមុខ​ដល់​ទៅ ៤-០ នៅ​ត្រឹម​តង់​ទី​១​។ បាន​រកគ្រាប់បាល់​បើក​ឆាក​​២​គ្រាប់​ក្នុងចន្លោះ​ពេល​​ត្រឹម​តែ​២នាទី​ ពោលគឺនៅនាទី ទី​១៣ និង​ទី​១៥ ដែល​សុទ្ធ​សឹង​ជាការ​រកគ្រាប់បាល់​យ៉ាងល្អ​ឥតខ្ចោះ ក្រោម​ការ​​បញ្ជូន​បាល់ពីកីឡាករ Jordi Alba​។

បន្ទាប់​មក Messi បាន​ជួយ​ឲ្យ Alba រក​គ្រាប់​បាល់​​ទម្លុះ​សំណាញ់​ទី​របស់​អ្នក​ចាំ​ទី Sergio Alvarez របស់ក្រុម Celta នៅមុន​ពេល​ខ្សែ​ប្រយុទ្ធ Luis Suarez បាន​ជួយ​ឲ្យក្រុម​ខ្លួន​មានគ្រាប់​បាល់​នាំមុខ ៤-០ ក្រោយ​ពី​លេង​បាន​ត្រឹម​តែ​រយៈពេល​៣០​នាទី​។ ខ្សែ​បម្រើ Ivan Rakitic បាន​រកគ្រាប់បាល់​ទី​៥​សម្រាប់​ក្រុម​​​របស់ខ្លួន ដើម្បី​បំពេញការ​ទទួល​ជ័យ​ជម្នះ​ដ៏ធំមួយសម្រាប់ក្រុម​ Barcelona តែម្តង​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77