គម្រោង​​​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​​របស់ប្រទេស​កម្ពុជា​ទៅ​ទី​អវកាស ​បានឈាន​ដល់​កិច្ច​ព្រមព្រៀងហើយ! | BayKdang គម្រោង​​​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​​របស់ប្រទេស​កម្ពុជា​ទៅ​ទី​អវកាស ​បានឈាន​ដល់​កិច្ច​ព្រមព្រៀងហើយ! | BayKdang

គម្រោង​​​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​​របស់ប្រទេស​កម្ពុជា​ទៅ​ទី​អវកាស ​បានឈាន​ដល់​កិច្ច​ព្រមព្រៀងហើយ!

គម្រោង​​​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​​របស់ប្រទេស​កម្ពុជា​ទៅ​ទី​អវកាស​ ជា​គម្រោង​​ធំមួយ​ ឥឡូវ​បានឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​ជំនួប​គ្នា​រវាង​នាយក​រដ្ឋមន្រ្តី​កម្ពុជា​សម្តេច​ ហ៊ុន សែន និង​នាយករដ្ឋ​មន្រ្តី​ចិន​លោក លោក លី ខឺឈាង។
រូប​តំណាង

សម្តេច ហ៊ុន សែន ធ្លាប់​ជំរុញ​សម្រាប់​គម្រោង​​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​​កម្ពុជា​ទៅ​គន្លង​អវកាស ដោយ​មាន​ការ​សហការ​រវាង​រដ្ឋ​និង​ដៃគូ​ឯកជន។

ដោយ​ឡែក​នៅ​ព្រឹកមិញ​នេះ ក្នុង​ជំនួប​មិត្តភាព​រវាង​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ធ្វើជា​សហ​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​១៩ ក្នុង​នោះបាន​បញ្ជាក់​ច្បាស់​ពី​កិច្ច​ព្រម​ព្រៀង​មួយ​គឺ កិច្ច​ព្រមព្រៀង​ក្របខណ្ឌ ស្ដីពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​តេជោ​១ ដែល​ជា​កិច្ច​សហការរវាង​ឯកជន​ និង​​ឯកជន​ ក្រោម​​ការ​ទទួល​ខុស​ត្រូវ​ដោយ​ភាគី​កម្ពុជា​​​អ្នក​ឧកញ៉ា​ គិត​ ម៉េង​ នាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ឯ​ភាគី​ចិន​លោក​ យឺន លីម៉េង ជា​ប្រធាន​សារជីវកម្ម​អាជីវកម្ម​មហាកំពែង​ចិន​។ ចំពោះ​​កាល​បរិឆ្ឆេទ​ចាប់​ផ្តើម​គម្រោង​ នៅ​មិន​ទាន់​​បង្ហើប​នៅ​ឡើយ​ទេ។៕

ខាងក្រោម​នេះ​ជា​​កិច្ច​ព្រម​ព្រៀង​​ទាំង ១៩ ចំណុច៖

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77