Neymar និង De Gea គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ល្អ​បំផុត Team of the Year 2017 របស់ UEFA ឡើយ | BayKdang Neymar និង De Gea គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ល្អ​បំផុត Team of the Year 2017 របស់ UEFA ឡើយ | BayKdang

Neymar និង De Gea គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ល្អ​បំផុត Team of the Year 2017 របស់ UEFA ឡើយ

(ស្វីស)៖ កីឡាករខ្សែប្រយុទ្ធ Neymar នៃក្លឹបបារាំង Paris Saint-Germain និងអ្នកចាំទី David De Gea របស់ក្លឹប បិសាចក្រហម Manchester United ពុំត្រូវបានបោះឆ្នោតជាប់ក្នុងបេក្ខភាព ១១នាក់ល្អបំផុតប្រចាំឆ្នាំ២០១៧ (Team of the Year 2017) របស់សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ឡើយ។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា តារាឆ្នើមរបស់ប្រេស៊ីល Neymar នៅតែប្រជែងមិនឈ្នះ Lionel Messi និង Cristiano Ronaldo ដដែល គ្រាដែលមិត្តរួមក្រុមរបស់គេ Dani Alves ត្រូវបាន UEFA ជ្រើសរើសជាខ្សែ ការពារល្អបំផុតដោយចាប់ដៃគូជាមួយ Sergio Ramos, Marcelo និង Chiellini គ្រាដែលកៅអីរបស់អ្នកចាំទីអេស្ប៉ាញ David De Gea ត្រូវបានជំនួសដោយ Buffon នៃក្លឹបអ៊ីតាលី Juventus។

ទន្ទឹមគ្នានោះ កីឡាករខ្សែបម្រើ Toni Kroos និង Luka Modric របស់ក្លឹប Real Madrid, Kevin De Bruyne របស់ក្លឹប Manchester City និង Eden Hazard របស់ក្លឹបតោខៀវ Chelsea ស្របពេល Cristiano Ronaldo មកពី ក្លឹប Real Madrid និង Lionel Messi របស់ក្លឹប FC Barcelona ត្រូវបាន UEFA ជ្រើសរើសជាកីឡាករខ្សែប្រយុទ្ធ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77