Facebook កំពុង​រៀបចំ​​ផែនការ​ធំ​លើ​កំណែ​ទម្រង់ News Feed ដែល​នាំ​ឲ្យ​អ្នក​ធ្វើ​ពាណិជ្ជកម្ម និង​ព័ត៌មាន​អនឡាញ​ជួបបញ្ហា! | BayKdang Facebook កំពុង​រៀបចំ​​ផែនការ​ធំ​លើ​កំណែ​ទម្រង់ News Feed ដែល​នាំ​ឲ្យ​អ្នក​ធ្វើ​ពាណិជ្ជកម្ម និង​ព័ត៌មាន​អនឡាញ​ជួបបញ្ហា! | BayKdang

Facebook កំពុង​រៀបចំ​​ផែនការ​ធំ​លើ​កំណែ​ទម្រង់ News Feed ដែល​នាំ​ឲ្យ​អ្នក​ធ្វើ​ពាណិជ្ជកម្ម និង​ព័ត៌មាន​អនឡាញ​ជួបបញ្ហា!

(វ៉ាស៊ីនតោន)៖ Facebook កំពុងរៀបចំការធ្វើកំណែទម្រង់ដ៏ធំមួយផ្សេងទៀត ទៅលើផ្ទាំង News Feed របស់ខ្លួន ដែលនឹងកាន់តែផ្តោតសំខាន់លើ ការធ្វើទំនាក់ទំនងវាងអ្នកប្រើប្រាស់។ នេះគឺជាសញ្ញាអវិជ្ជមានមួយផ្សេងទៀត សម្រាប់អាជីវកម្ម និងបណ្តាញសារព័ត៌មានអនឡាញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។

បើតាមសេចក្តីប្រកាសរបស់នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg អ្នកប្រើប្រាស់ទាំងឡាយត្រូវគេរំពឹងថា នឹងចំណាយពេលវេលាតិចតួចជាងមុន ក្នុងការប្រើប្រាស់បណ្តាញសង្គមដ៏ធំជាងគេបង្អស់មួយនេះ ប៉ុន្តែពេលវេលាដែលអ្នកប្រើប្រាស់ចំណាយនៅលើ Facebook នឹងមានតម្លៃក៏ដូចជាអត្ថន័យជាងមុន។

គួរជម្រាបថា ទោះបីជា លោក Zuckerberg បានបញ្ជាក់ថា ការផ្លាស់ប្តូរទ្រង់ទ្រាយធំនេះ នឹងប្រើពេលវេលាយូរ ដើម្បីដាក់ចេញជាផ្លូវការក៏ដោយ អ្នកប្រើប្រាស់ នឹងចាប់ផ្តើមកត់សម្គាល់ថា ពួកគេមើលឃើញ Post ពីតាម Page នានាតិចតួចជាងមុន ហើយឃើញ Post ពីមិត្តភក្តិព្រមទាំងក្រុមគ្រួសាររបស់ខ្លួនច្រើនជាងមុន។ ព្រមពេលជាមួយគ្នា Facebook បានព្រមាន Page នានាថា ពួកគេនឹងមើលឃើញអត្រាផ្សេងៗនៃ Post របស់ពួកគេធ្លាក់ចុះជាងមុន។

គួររំលឹកផងដែរថា កាលពីអំឡុងចុងឆ្នាំ២០១៧ Facebook បានធ្វើការកែប្រែម្តងរួចមកហើយទៅលើផ្ទាំង News Feed របស់អ្នកប្រើប្រាស់ ដោយព័ត៌មានផ្សេងៗ ដែលបង្ហោះដោយ Page ត្រូវបានបញ្ជូនទៅទុកក្នុងផ្ទាំងមុខងារថ្មីមួយ ហៅថា Explore Feed ដែលប្រការនេះបានធ្វើឲ្យអ្នកប្រើប្រាស់លែងសូវមើលឃើញ Post របស់ Page នៅពេល News Feed (Home) ក្រៅតែពី Post របស់ Friend រួចស្រេចទៅហើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77