បែកធ្លាយ! វីជេ អាណូ សាក់​រូប​មេអំបៅ ក្បែរ​តំបន់​ពិសេស! | BayKdang បែកធ្លាយ! វីជេ អាណូ សាក់​រូប​មេអំបៅ ក្បែរ​តំបន់​ពិសេស! | BayKdang

បែកធ្លាយ! វីជេ អាណូ សាក់​រូប​មេអំបៅ ក្បែរ​តំបន់​ពិសេស!

(ភ្នំពេញ)៖ តារាសម្ដែងស្រី ពោរពេញដោយសមត្ថភាពខ្ពស់ និងមានកេរ្តិ៍ល្បីល្បាញខ្លាំង កាលពី១០ឆ្នាំ នាង សួន ភក្តី ហៅ វីជេ អាណូ បន្ទាប់ពីបាត់មុខមួយរយៈធំ ក្រោយធ្លាយពាក្យចចាមអារ៉ាមថា នាងត្រូវបានភរិយាមន្ត្រីធំម្នាក់ ឆូតទ្បាបលើផ្ទៃមុខរួចមក ថ្មីៗនេះ នាងបានវិលមកវិញហើយ ជាមួយនឹងរូបសម្រស់ស្រស់សោភា និងធ្វើឲ្យទស្សនិកជន ដែលទន្ទឹងរង់ចាំ មានការត្រេកអរយ៉ាងក្រៃលែង។

យ៉ាងណាមិញ វីជេ អាណូ ត្រូវបានទស្សនិកជនដឹងថា នាងតែងតែបង្ហោះរូបភាពនានា លើបណ្ដាញសង្គម ជាពិសេសរូបភាពសិចស៊ី បញ្ចេញសាច់សខ្ចី ដើម្បីបង្ហាញជីវិតឯកជនដល់អ្នកគាំទ្រ ខណៈថ្មីៗនេះ គេឃើញមានស្នាមសាក់មួយ ដែលតារាស្រីមុខស្រដៀងតួបរទេសរូបនេះ សាក់ក្បែរតំបន់ពិសេសតែម្ដង ពោលគឺ មានសាក់រូបមេអំបៅនៅជិតសុដន់ ដែលធ្វើឲ្យចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មិត្តៗក្នុងសង្គមហ្វេសប៊ុក។

ការទម្លាយស្នាមសាក់ នៅក្បែរតំបន់ពិសេស ពីសំណាក់ វីជេ អាណូ នៅពេលនេះ អាចនិយាយបានថា ជាការទាក់ទាញចំណាប់អារម្មណ៍ថ្មីមួយបែបទៀត របស់អ្នកសិល្បៈ ដែលធ្លាប់តែមានឈ្មោះល្បី និងធ្លាប់ធ្វើឲ្យមហាជនស្គាល់ ពីលក្ខណៈពិសេសរបស់ខ្លួន នាពេលកន្លងមក។ ជាក់ស្ដែងស្រីស្រស់ សួន ភក្តី ហៅអាណូ គេនៅចាំបានថា នាងជាតារាម្នាក់ធ្លាប់មានកេរ្តិ៍ឈ្មោះល្បី មហាជនទទួលស្គាល់ នូវទេពកោសល្យរបស់នាង ទាំងការសម្ដែង និងសកម្មភាពនានាក្នុងសិល្បៈ។

ប៉ុន្តែចាប់តាំងពីផ្ទុះនូវរឿងរ៉ាវអាស្រូវ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាពរបស់នាងរួចមក វីជេ អាណូ បានដកខ្លួនស្ទើរតែ១០០គីឡូម៉ែតដី ចេញពីសិល្បៈ ធ្វើឲ្យមហាជន និងអ្នកធ្លាប់គាំទ្រ ស្ទើរតែភ្លេចឈ្មោះនាងបាត់ទៅហើយ។ ការវិលត្រឡប់មករក សង្វៀនសិល្បៈវិញនៅពេល គេជឿជាក់ថា វីជេ អាណូ នឹងរិះរកអ្វីដែលថ្មីប្លែកបន្ថែមទៀត បង្ហាញដល់មហាជន ក្រៅពីទម្លាយស្នាមសាក់ ក្បែរតំបន់ពិសេសនេះ ជាសាធារណៈឲ្យទស្សនិកជនបានដឹង និងចាប់អារម្មណ៍លើនាង ជាថ្មី។

គួរបញ្ជាក់ថា អ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ ធ្លាប់ត្រូវបានមហាជនជាច្រើនគាំទ្រ តាមរយៈការសម្ដែងជាតួឯក ជាមួយ លោក អូន ឧស្សាហ៍ ហើយបច្ចុប្បន្ននេះ នៅមិនទាន់មានភាពយន្តណា ដែលនាងសម្ដែងនៅឡើយទេ ខណៈមានទស្សនិកជនជាច្រើន កំពុងទន្ទឹងរង់ចាំនាងបង្ហាញខ្លួន ក្នុងរឿងណាមួយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77