អ្នកណាទ្រាំបាន! បុរស​តៃ​វ៉ាន់ម្នាក់​ លែងលះ​ភរិយា ដោយ​សារ​តែនាង​ ងូតទឹក​តែ​ម្តង​គត់​ក្នុងមួយ​ឆ្នាំ | BayKdang អ្នកណាទ្រាំបាន! បុរស​តៃ​វ៉ាន់ម្នាក់​ លែងលះ​ភរិយា ដោយ​សារ​តែនាង​ ងូតទឹក​តែ​ម្តង​គត់​ក្នុងមួយ​ឆ្នាំ | BayKdang

អ្នកណាទ្រាំបាន! បុរស​តៃ​វ៉ាន់ម្នាក់​ លែងលះ​ភរិយា ដោយ​សារ​តែនាង​ ងូតទឹក​តែ​ម្តង​គត់​ក្នុងមួយ​ឆ្នាំ

បើទោះ​បីភាគច្រើននៃ​យើង​អាច​យល់​ស្រប​ថា យើងមិន​គួរ​ខ្ជះ​ខ្ជាយ​ទឹក​ក៏ដោយ ប៉ុន្តែ​ការអនា​ម័យផ្ទាល់ខ្លួនពិត​ជា​​សំខាន់​​ណាស់​ដែល​គ្មាននរ​ណាម្នាក់​អាចមើល​រំលង​បានឡើយ ព្រោះក្នុងនាម​ជា​មនុស្ស ការ​ខ្វះ​អនាម័យ​ នឹងធ្វើ​ឲ្យ​អាច​មាន​បាក់​តេ​រី​គ្រប់​ប្រភេទ​វាយលុក និងក្លាយ​ជា​មនុស្ស​ដ៏​កខ្វក់​។ ភាគច្រើននៃ​ពួក​គេ នឹង​ងូត​ទឹកយ៉ាង​ហោច​ណាស់​១​លើក​​ក្នុងមួយ​ថ្ងៃ​ ដែល​ល្អគ្រប់គ្រាន់​ក្នុងការសម្អាត ក៏ដូច​ជា​កម្ចាត់មេ​រោគ​ចេញ​​ពី​ស្បែករបស់យើង​។

ប៉ុន្តែ ចំពោះ​នារី​តៃ​វ៉ាន់​ម្នាក់​នេះវិញ បែរ​ជា​គំនិតផ្សេង​ទៅ​វិញ ខណៈ​ដែលនាង​​ងូត​ទឹក​តែ​១​លើកគត់ក្នុង​មួយ​ឆ្នាំ និង​ដុះ​ធ្មេញ ឬ​កក់​សក់​របស់​​នាងលុះត្រា​តែ​នាង​មានអារម្មណ៍​ថា ​ចង់​ប៉ុណ្ណោះ​។ ឥរិយា​បថ​មិនល្អ​របស់​នាង បានធ្វើ​ឲ្យ​ជីវិត​រៀប​ការ​របស់​នាង​​ឈានដល់​ទីបញ្ចប់ ខណៈ​ដែល​ប្តី​របស់នាង​បានសម្រេច​ចិត្ត​​លែង​លះ ក្រោយពី​​​រូបគេ​អស់​ការ​ស៊ូ​ទ្រាំក្នុងការនៅ​ជាមួយ​នឹង​នាង​។

កាលពីពេលថ្មី​ៗនេះ តុលា​ការ​ប្រចាំ​ទីក្រុង​តៃ​ប៉ិ បាន​អនុ​ញ្ញាត​ឲ្យ​បុរសនោះ​ធ្វើការលែង​លះ​។ ស្ត្រី​ជា​ភរិយា​​រូប​នោះ ដែល​ត្រូវ​បានគេ​ស្គាល់​ថា មានត្រកូល Lin មិនមានភាព​កខ្វក់​ដូច​បច្ចុប្បន្ន​ឡើយកាលពី​មុន​។ នៅពេល​ដែលនាង និង​ស្វាមី​របស់នាង កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហ៍នឹង​គ្នា នាង​បាន​​​ងូត​ទឹក​ម្តង​ក្នុងមួយ​សប្តាហ៍ ហើយ​បើ​ទោះបី​បុរស​ជា​ប្តីរូបនោះ​អាច​ទទួល​យក​ឥរិយា​បថ​របស់​នាងក៏ដោយ ប៉ុន្តែ​រូប​​គេពិត​ជា​ខកចិត្ត​ណាស់ ដែល​ទំលាប់​​របស់​នាង​កាន់​តែ​អាក្រក់​ទៅ បន្ទាប់ពីការ​រៀបការ​រួច​។

ដំបូង​ឡើយ ទំលាប់នៃការ​ងូត​ទឹក​របស់នាង​​ចាប់​ផ្តើមមាន​គម្លាតពី​១​​លើក​ក្នុង​មួយ​សប្តាហ៍​រហូត​ដល់​១លើក ក្នុងមួយ​ខែ បន្ទាប់មក នាង​បាន​ងូត​ទឹក​១លើកក្នុង​រយៈពេល​កន្លះ​ឆ្នាំ មុន​នឹង​ឈានដល់​មួយ​លើកក្នុងមួយ​ឆ្នាំ​។ វា​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា នាង​ Lin បាន​អនុ​វត្តទំលាប់​ងូត​ទឹក​១​លើកក្នុង​​​១​ឆ្នាំ អស់រយៈពេល​​១៣​ឆ្នាំមកហើយ​ ហេតុនេះ មានន័យ​ថា ស្វាមី​របស់​នាង ស៊ូទ្រាំនៅ​ជាមួយនាងអស់​១៣​ឆ្នាំហើយ​។

បុរស​ជា​ប្តី បាន​ពន្យល់​ថា នាង​​បាន​ងូត​ទឹក​តែ​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ប៉ុណ្ណោះ ហើយនៅពេល​ដែល​នាង​បាន​ចូល​ទៅក្នុងបន្ទប់​ទឹក នាង​​ចំណាយ​ពេល​៣​ម៉ោង​ដើម្បី​សម្អាត​ខ្លួន​ប្រាណ​របស់​នាង​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ thecoverage

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77