ចង់ដឹង​​ទេថា យុវវ័យ​ចិន​ចំណាយ​​លុយ​​ច្រើន​​ប៉ុណ្ណា សម្រាប់​ការ​គាំទ្រ G-Dragon​? | BayKdang ចង់ដឹង​​ទេថា យុវវ័យ​ចិន​ចំណាយ​​លុយ​​ច្រើន​​ប៉ុណ្ណា សម្រាប់​ការ​គាំទ្រ G-Dragon​? | BayKdang

ចង់ដឹង​​ទេថា យុវវ័យ​ចិន​ចំណាយ​​លុយ​​ច្រើន​​ប៉ុណ្ណា សម្រាប់​ការ​គាំទ្រ G-Dragon​?

(កូរ៉េ)៖ ពិតជាតួលេខមួយដ៏ខ្ពស់ ដែលត្រូវបានគេរកឃើញថា ក្នុងឆ្នាំ២០១៧ កន្លងទៅ យុវវ័យចិនបានចំណាយប្រាក់ មិនធម្មតាទេ ដើម្បីគាំទ្រកំពូលតារាចម្រៀងកូរ៉េ G-Dragon ទាំងការចំណាយពេល ទៅទស្សនាការសម្តែង និងទិញផលិត ផលម៉ាកល្បីដែលផ្សព្វផ្សាយ ដោយតារាប្រុសរូបនេះ។

តាមរយៈតារាងមួយ ដែលបង្ហាញតួលេខនៃការទិញទំនិញអន ឡាញក្នុងប្រទេសចិន ឲ្យដឹងថា ទំនិញដែលមានការកុម្ម៉ង់ទិញតាម Taobao មានចំនួនខ្ពស់ទី៤នោះ គឺជាប្រភេទទំនិញ ដែលជាម៉ាកផ្សព្វផ្សាយដោយ G-Dragon បើគិតជាទឹកប្រាក់អស់ប្រមាណ ២៤៧លានយន់ប្រហែលនឹង ៣៧.៩លាន ដុល្លារ ព្រោះសូម្បីតែតារាជនជាតិចិន ក៏និយមប្រើម៉ាក របស់កំពូលតារាចម្រៀងកូរ៉េរូបនេះដែរ។

តួលេខចំណាយដ៏ខ្ពស់ របស់យុវវ័យចិននេះ កំពុងបង្ហាញពីប្រជាប្រិយភាពខ្លាំង របស់ G-Dragon នៅទីនោះ ព្រោះបើគិតពីការចំណាយរបស់ ពួកគេទៅលើការទស្សនា ខនសឺតរបស់តារាប្រុសរូបនេះវិញ គឺអស់ប្រមាណ ២០០.០០០ដុល្លារឯណោះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77