Real Madrid យកឈ្នះ​ម្ចាស់ផ្ទះ Leganes ១-០ ជើងទី១ វគ្គ​ ៨ក្រុម​នៃពាន Copa del Rey | BayKdang Real Madrid យកឈ្នះ​ម្ចាស់ផ្ទះ Leganes ១-០ ជើងទី១ វគ្គ​ ៨ក្រុម​នៃពាន Copa del Rey | BayKdang

Real Madrid យកឈ្នះ​ម្ចាស់ផ្ទះ Leganes ១-០ ជើងទី១ វគ្គ​ ៨ក្រុម​នៃពាន Copa del Rey

(ម៉ាឌ្រីដ)៖ ១គ្រាប់ចុងក្រោយរបស់កីឡាករ Marco Asensio ជួយឲ្យក្រុមការស្តេចស Real Madrid យកឈ្នះម្ចាស់ផ្ទះ Leganes ១-០ ក្នុងជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey។

Marco Asensio បានស៊ុតគ្រាប់ទី៨ ក្នុងរដូវកាលឆ្នាំ២០១៧-២០១៨ នេះ ដើម្បីជួយឲ្យក្រុមរបស់គ្រូបង្វឹកដែលកំពុង រងសម្ពាធ Zinedine Zidane ប្រឈមនឹងការបណ្តេញចេញដោយសារដឹកនាំធ្លាក់ទម្រង់លេង បានកើតឡើងនៅនាទីទី ៨៩ ជាមួយនឹងមិត្តរួមក្រុមផ្សេងទៀតដែលសុទ្ធសឹងតែជាឈុតបម្រុងទី២ គ្រាដែលកីឡាករជើងខ្លាំង Ronaldo, Bale, Benzema, Isco, Marcelo និង Navas សម្រាក។

កីឡាករវ័យត្រឹម២០ឆ្នាំ សញ្ជាតិអេស្ប៉ាញ Asensio បានស៊ុតបាល់ Volley ១ជើងចូលទីយ៉ាងស្អាតក្នុងប្រអប់ប៉េណាល់ទី ក្រោយទទួលបានបាល់ពីមិត្តរួមក្រុម Hernandez ពីជ្រុងខាងឆ្វេង មុនធ្វើដំណើរទៅកីឡដ្ឋាន Santiago Bernabeu ដែលជាទឹកដីរបស់ Real Madrid ក្នុងជើងទី២ នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77