Selena Gomez ពិត​ជា​​បារម្ភ​​​ខ្លាច Justin Bieber ងាក​​ទៅ​​រក Kourtney Kardashian? | BayKdang Selena Gomez ពិត​ជា​​បារម្ភ​​​ខ្លាច Justin Bieber ងាក​​ទៅ​​រក Kourtney Kardashian? | BayKdang

Selena Gomez ពិត​ជា​​បារម្ភ​​​ខ្លាច Justin Bieber ងាក​​ទៅ​​រក Kourtney Kardashian?

(អាមេរិក)៖ ប្រភពពី HollywoodLife លើកឡើងថា ទំនាក់ទំនងស្នេហា រវាងតារាចម្រៀងស្រីវ័យក្មេង Selena Gomez និងគូស្នេហ៍ Justin Bieber អាចនឹងរង្គោះរង្គើ បន្ទាប់ពីលេចឮថា តារាប្រុសរូបនេះ នៅតែបន្តទាក់ទងតាមរយៈសារឆ្លើយឆ្លង ជាមួយ Kourtney Kardashian ដែលធ្លាប់ជាអតីតគូស្នេហ៍របស់ខ្លួន អំឡុងពេលធ្វើដំណើរ ទៅដល់ Park City, Utah ជាហេតុធ្វើ ឲ្យ Selena មិនសប្បាយចិត្ត។

បន្ទាប់ពីត្រឡប់មកត្រូវរ៉ូវគ្នាវិញ Selena បានប្រាប់ឲ្យ Justin លុបចោលរូបមិត្តស្រីទាំងអស់ ចេញពីទូរស័ព្ទដៃរបស់គេ ហើយអ្នកដំបូងនោះ គឺគ្មាននរណាក្រៅពី Kourtney ប៉ុន្តែប្រភពដដែលអះអាងថា ប្អូនស្រី Kim Kardashian រូបនេះ មិនដែលលុបលេខទូរស័ព្ទរបស់ Justin ចោលទេ ហើយនាងនៅតែទាក់ទង ជាមួយបុរសសម្បូរ ស្នេហ៍រូបនេះ នៅពេលដែលពួកគេទៅដល់រដ្ឋ Utah ដូចគ្នា។

ដំណឹងនេះដឹងដល់ Selena ជាហេតុធ្វើឲ្យនាងដាក់បញ្ជា ទៅមិត្តប្រុសថា តើគេអាចប្លុកលេខរបស់ Kourtney ចោលបានទេ? ទោះជាយ៉ាងណា Gossip Cop រកឃើញថា ទំនាក់ ទំនងរវាង Justin និង Kourtney បានផ្តាច់អស់រយៈពេល ជាងមួយឆ្នាំមកហើយ ពួកគេក៏មិនដែលបានផ្ញើសារទាក់ទងគ្នា ទៀតដែរ ព្រោះពេលនេះ Kourtney កំពុងមានទំនាក់ទំនង ជាមួយមិត្តប្រុសថ្មី Younes Bendjima ដូច្នេះការចុះផ្សាយរប ស់ HollywoodLife កន្លងមកនេះ គ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ មហាជនប៉ុណ្ណោះហើយ Selena ក៏មិនបាន បារម្ភខ្លាចថា Justin ងាកទៅរកអតីតគូស្នេហ៍ ម្នាក់នេះដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77