អាល្លឺម៉ង់ ឈរ​លេខ១ គ្រា​ដែល​កម្ពុជា ឈរ​នៅ​លេខរៀង​ទី១៧២ ក្នុង​តារាង​ចំណាត់​ថ្នាក់​ពិភពលោក​របស់ FIFA | BayKdang អាល្លឺម៉ង់ ឈរ​លេខ១ គ្រា​ដែល​កម្ពុជា ឈរ​នៅ​លេខរៀង​ទី១៧២ ក្នុង​តារាង​ចំណាត់​ថ្នាក់​ពិភពលោក​របស់ FIFA | BayKdang

អាល្លឺម៉ង់ ឈរ​លេខ១ គ្រា​ដែល​កម្ពុជា ឈរ​នៅ​លេខរៀង​ទី១៧២ ក្នុង​តារាង​ចំណាត់​ថ្នាក់​ពិភពលោក​របស់ FIFA

(ភ្នំពេញ)៖ ក្រុមជើងឯក World Cup 2014 អាល្លឺម៉ង់ បានឡើងទៅឈរនៅលេខ១ ខណៈក្រុមបាល់ទាត់កម្ពុជា ឈរនៅលេខរៀងទី១៧២ ប្រចាំខែមករា ឆ្នាំ២០១៨ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA ក្នុងចំណោម ២០៦ប្រទេស។ នេះបើយោងតាមសារព័ត៌មាន Dailymail។

គ្រូបង្វឹកក្រុមខ្លាំងដែលមានរហស្សនាមថា «ឥន្រ្ទីដែក» លោក Joachim Low បានបន្តជួយអាល្លឺម៉ង់ឡើងកប់កំពូលនៃ FIFA Ranking ប្រចាំខែមករា ដើមឆ្នាំថ្មីនេះដោយមាន ១៦០២ពិន្ទុច្រើនជាងគេ។ អាល្លឺម៉ង់ ជាក្រុមកំពុងឈរនៅលេខ២ ដែលត្រូវបានគេរំពឹងថា នឹងឈ្នះបន្តឈ្នះជើងឯក World Cup 2018 នៅរុស្ស៊ី បន្ទាប់ពី ប្រេស៊ីល ដែលមានអត្រាខ្ពស់ជាងគេ។

ទន្ទឹមគ្នានោះ ម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប UEFA Euro 2016 ព័រទុយហ្គាល់ ក៏បានឡើងមកដល់ចំណាត់ថ្នាក់លេខ៣ ប្រចាំខែមករានេះផងដែរ ដោយមាន ១៣៥៨ពិន្ទុ តាមពីក្រោយក្រុមលេខ២ សាំបាប្រេស៊ីលដែលមាន ១៤៨៣ពិន្ទុ ស្របពេលកម្ពុជា ដែលជាក្រុមស្ថិតនៅតំបន់អាស៊ី (AFC) ឈរនៅលេខ១៧២ មាន១០៣ពិន្ទុ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77