IU សារភាព​ថា ធ្លាប់​ពិភាក្សា អំពី​​អាការៈ​ដេក​មិនលក់ ជាមួយ Jonghyun កាលពី​គេ​នៅ​មាន​ជីវិត | BayKdang IU សារភាព​ថា ធ្លាប់​ពិភាក្សា អំពី​​អាការៈ​ដេក​មិនលក់ ជាមួយ Jonghyun កាលពី​គេ​នៅ​មាន​ជីវិត | BayKdang

IU សារភាព​ថា ធ្លាប់​ពិភាក្សា អំពី​​អាការៈ​ដេក​មិនលក់ ជាមួយ Jonghyun កាលពី​គេ​នៅ​មាន​ជីវិត

(កូរ៉េ)៖ ថ្មីៗនេះ តារាចម្រៀង IU បានចូលរួមជាតារាកិត្តិយស នៅក្នុងកម្មវិធី Newsroom របស់ទូរទស្សន៍ JTBC ដោយបើកការ ជជែកវែកញែក អំពីការតស៊ូរបស់នាង ចំពោះជម្ងឺដេកមិនលក់ជាមួយពិធីករ Sohn Suk Hee ដូចដែលនាងធ្លាប់និយាយ រឿងនេះជាមួយ Jonghyun ដែលជាមិត្តស្និទ្ធស្នាល កាលពីគេនៅមានជីវិតផងដែរ។

ក្រៅពីជម្រុញអាល់ប៊ុម «Palette» ចុងក្រោយរបស់ខ្លួន IU ក៏ចង់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ជាមួយមនុស្សនៅជុំវិញខ្លួនផងដែរ ក្នុងនោះបញ្ហាជំងឺដេកពុំលក់ ជាប្រធានបទមួយដែលតារាកូរ៉េស្រីរូបនេះ ចង់បញ្ជាក់ប្រាប់មហាជន។ IU សារភាពថា នាងកើតអាការៈដេក ពុំលក់ ជាយូរមកហើយ វានៅតែបន្តមកដល់ពេលនេះ មិនមានអ្វីព្យាបាលជាឡើយ ហើយនាងក៏ធ្លាប់យករឿងនេះទៅ ពិភាក្សាជាមួយ Jonghyun ដែរកាលពីរូបគេនៅមានជីវិត ព្រោះសមាជិកក្រុម SHINee រូបនេះ គឺជាមិត្តស្និទ្ធស្នាលរបស់នាង។

នៅក្នុងកម្មវិធី Golden Disc Awards លើកទី៣២ IU ក៏បានអានសារឧទ្ទិស ទៅដល់ដួងវិញ្ញាណក្ខ័ន្ធរបស់មិត្តម្នាក់នេះដែរ ហើយនាងពិតជាសោកស្តាយបំផុត ដែលមិនអាចនៅជាកម្លាំងចិត្តឲ្យ Jonghyun នៅវិនាទីចុងក្រោយរបស់គេ ជាពិសេស នាងចាំមិនភ្លេចនូវបទចម្រៀង «A Gloomy Clock» ដែល Jonghyun សរសេរឲ្យនាងសម្រាប់អាល់ប៊ុមទីបី «Modern Times» ហើយនាងក៏ជឿថា មានមនុស្សជាច្រើនរួមទាំងអ្នកសិល្បៈដូចគ្នា ផងពិតជាមិនអាចទប់អារម្មណ៍ មិនឲ្យខូចចិត្តចំពោះការចាកចេញ របស់ Jonghyun ជារៀងរហូតឡើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77