សុខភាព៖ វេជ្ជបណ្ឌិតបានឲ្យដឹងថា អ្នកជំងឺ​ទឹកនោម​ផ្អែម គួរ​គេងបើក​ភ្លើង! | BayKdang សុខភាព៖ វេជ្ជបណ្ឌិតបានឲ្យដឹងថា អ្នកជំងឺ​ទឹកនោម​ផ្អែម គួរ​គេងបើក​ភ្លើង! | BayKdang

សុខភាព៖ វេជ្ជបណ្ឌិតបានឲ្យដឹងថា អ្នកជំងឺ​ទឹកនោម​ផ្អែម គួរ​គេងបើក​ភ្លើង!

(សុខភាព)៖ វេជ្ជបណ្ឌិតបានឲ្យដឹងថា អ្នកជំងឺទឹកនោមផ្អែម គួរពិចារណាការគេងយប់ ដោយបើកភ្លើង។ ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Cardif ជឿជាក់ថា ការគេងក្នុងបន្ទប់ ដែលបើកភ្លើងភ្លឺ អាចជួយបង្ការការចាប់ផ្តើមវាយប្រហារ នៃជំងឺភ្នែកដ៏ធ្ងន់ធ្ងរ របស់អ្នកជំងឺទឹកនោមផ្អែម។

ម្នាក់ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម ១០នាក់ តែងត្រូវប៉ះពាល់ដោយជំងឺលើរ៉េទីនភ្នែក ដែលអាចបណ្តាលឲ្យមានភាពខ្សោយ នៃប្រស្រីភ្នែកនិងអាចនាំទៅដល់ការពិការភ្នែក។ ជំងឺខ្សោយប្រស្រីភ្នែកកើតឡើង នៅពេលសរសៃឈាមតូចៗផ្នែកខាងក្រោយ នៃភ្នែកបើកឬស្ទះ ដែលធ្វើឲ្យខូចខាតដល់រ៉េទីន​។

ប្រសិនបើការរកឃើញទាន់ពេល វាអាចព្យាបាលបានតាមរយៈ ការផ្លាស់ប្តូររបបអាហារ ឬដោយការវះកាត់ប្រើកាំរស្មីឡាហ្សែ។ ដោយឡែក បញ្ហានេះត្រូវបានអះអាងថា ការខូចខាតបណ្តាលឲ្យពិការភ្នែកនេះ អាចបណ្តាលមកពីកង្វះអុកស៊ីហ្សែន ទៅចិញ្ចឹមរ៉េទីន។

នេះជាបញ្ហាទូទៅមួយរបស់អ្នក ជំងឺទឹកនោមផ្អែម ព្រោះពួកគេតែងតែទទួលរងទុក្ខទោស ពីការចុះខ្សោយរំហូរឈាម ដែលជាលទ្ធផលកាត់បន្ថយអុកស៊ីហ្សែន ដែលត្រូវទៅសព្វសារពាង្គកាយ។ វាក៏ជាបញ្ហាក៏ជាក់លាក់មួយផងដែរ នៅពេលយប់ ព្រោះថា ភ្នែកប្រើប្រាស់អុកស៊ីហ្សែនច្រើន នៅពេលងងឹតដូច្នេះ ប្រសិនបើរំហូរនៃអុកស៊ីហ្សែន មានកម្រិតថយចុះនោះ នាំឲ្យមានការប្រឈមមុខនឹងការខូចខាតដល់ភ្នែក។

សាស្រ្តាចារ្យ នីវិល ដ្រាសដូ និងសហការីជឿជាក់ថា ការទុកភ្លើងបើកបំភ្លឺ នៅពេលយប់អាចកាត់បន្ថយភាពនឿយហត់ របស់ភ្នែក ដោយការប្រឹង ឬការប្រឈមមុខ នឹង​ការកើតជំងឺរ៉េទីនភ្នែក ព្រោះការជួយកាត់បន្ថយតម្រូវការអុកស៊ីសែន​របស់ភ្នែក និងការបន្ថយការប្រឈមមុខនឹងការខូចខាត។

អ្នកស្រី ស៊ូហ្សាន លូខាស នៃសមាគមអ្នកជំងឺទឹកនោមផ្អែម បាននិយាយថា វាគឺជាការស្រាវជ្រាវដ៏សំខាន់ ព្រោះជំងឺ រ៉េទីនភ្នែក ដែលកើតចំពោះអ្នកជំងឺទឹកនោមផ្អែមវាអាចផ្តល់ផលការលំបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់អ្នកជំងឺ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77