ការ​ស្រាវ​ជ្រាវ៖ ទំហំ​លិង្គ​បុរស ​​នឹង​រីកកាន់​តែ​ធំ បើ​​​រួមភេទ​កាន់​តែច្រើន | BayKdang ការ​ស្រាវ​ជ្រាវ៖ ទំហំ​លិង្គ​បុរស ​​នឹង​រីកកាន់​តែ​ធំ បើ​​​រួមភេទ​កាន់​តែច្រើន | BayKdang

ការ​ស្រាវ​ជ្រាវ៖ ទំហំ​លិង្គ​បុរស ​​នឹង​រីកកាន់​តែ​ធំ បើ​​​រួមភេទ​កាន់​តែច្រើន

ពិត​ណាស់ វា​ប្រហែល​ជា​គ្មាន​ប្រធាន​បទ​ណា​ដែល​អាច​​បង្កើត​ឲ្យ​មាន​អារម្មណ៍​មិន​មាន​សុវត្ថិ​ភាព​​ក្នុង​ចំណោម​បុរស​ៗ ជាង​ទំហំ​នៃ​លិង្គ​ឡើយ​។ ការ​មាន​លិង្គ​កាន់​តែ​ធំ នឹង​ធ្វើ​ឲ្យ​បុរស​ៗ​កាន់​តែ​មាន​មោទ​ន​ភាព និង​ការ​ជឿជាក់​លើ​ខ្លួន​​ឯង បើ​ទោះ​បី​មាន​ការ​អះ​អាង​ពី​នារី​ៗថា ទំហំ​មិន​មែន​ជា​បញ្ហា​សម្រាប់​ពួក​​គេ​ក៏ដោយ​ ពោល​គឺ​ពួកគេ​ផ្តោត​លើ​បច្ចេក​ទេស និង​កម្លាំង​កាយ​ចិត្ត​​ក្នុង​ពេល​ប្រតិ​បត្តិ​ការ​ស៊ិច ជាង​ការ​ផ្តោត​លើ​ទំហំ​។

ប៉ុន្តែ មាន​ព័ត៌​​​មាន​​ដ៏ល្អ​មួយ​សម្រាប់​​បុរស​ៗ ដែល​មាន​​បញ្ហា​ទៅលើ​ទំហំ​លិង្គ​របស់​ពួក​គេ​។ បើ​យោង​ទៅ​តាម​​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ​មួយ ទំហំ​លិង្គ​ជា​មធ្យម​របស់​បុរស ពិត​ជា​កំពុង​តែ​មាន​កម្រិត​ធំ​ជាង​មុន​។

កាល​ពីឆ្នាំ​២០១៦ ក្រុម​ហ៊ុន​ផលិត​ស្រោម​អនា​ម័យ Skyn បាន​ធ្វើ​ការ​ចាប់​ដៃ​គូ​ជា​មួយ​នឹង​​ក្រុម​អ្នកស្រាវ​ជ្រាវ​មក​ពី​មហា​វិទ្យា​ល័យ King’s College ក្នុង​ទីក្រុង​ឡុងដ៍​។ ក្នុង​ពេល​នោះ ទំហំ​លិង្គ​របស់​អ្នក​ចូល​មាន​​ទំហំ​​ជា​មធ្យម​ត្រឹម​តែ​​១៣​សង់​ទី​ម៉ែត្រ​ប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់​ឆ្នាំ​នេះ ពួក​គេ​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ដូច​គ្នា​ទៅ​លើ​បុរស តាម​រយៈ​ការ​ចោទ​​សួរ​ជា​សំណួរ​​ផ្សេង​ៗ​។

អ្នក​ចូល​រួម​​ចំនួន​៣០៣៧​នាក់ ដែល​មាន​សកម្ម​ភាព​រួមភេទ​ញឹក​ញាប់ មាន​​​​ការ​កើនឡើង​លើ​ទំហំ​លិង្គ​ដ៏គួរ​ឲ្យ​កត់​សម្គាល់ រហូត​ដល់​​១៥​សង់​ទី​ម៉ែត្រ​។ ទំហំ​លិង្គ​របស់​បុរស អាស្រ័យ​លើ​កត្តា​ជាច្រើន ដោយ​ភាគ​ច្រើន​លើ​ជាតិ​សាសន៍ និង​សញ្ជាតិ​ ក៏ដូច​ជា​តំបន់​។

បើ​តាម​ការ​ស្រាវ​ជ្រាវ អាស៊ី​មាន​​ប្រវែង​លិង្គ​ខ្លី​ជាង​គេ​បំផុត ដោយ​រុស្ស៊ី ចិន ឥណ្ឌា និង​ជប៉ុន មាន​ទំហំ​លិង្គ​ចន្លោះ​ពី​១១,៦៧​ ទៅ​១៣,៤៧​សង់​ទីម៉ែត្រ​។ តំបន់​ដែល​មាន​លិង្គ​វែង​ជាង​គេ​បំផុត​គឺ​នៅ​ប្រទេស​​អាក្វាទ័រ កូឡុំ​ប៊ី វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​ហ្សេ​រី​យ៉ា អា​ហ្វ្រិក​កណ្តាល និង​កុង​ហ្គោ ដែល​​មាន​ប្រវែង​ដល់​ទៅ​១៦,១០ ទៅ​១៧,៩៣​សង់​ទីម៉ែត្រ​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ elitereader

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77