តើ​ជំនួញ​សូត្រ​ ចាប់ផ្ដើម​ពីពេលណា ? | BayKdang តើ​ជំនួញ​សូត្រ​ ចាប់ផ្ដើម​ពីពេលណា ? | BayKdang

តើ​ជំនួញ​សូត្រ​ ចាប់ផ្ដើម​ពីពេលណា ?

(សុខភាព)៖ ជំនួញសូត្រ គឺជាក្រុមពាណិជ្ជកម្មបុរាណមួយ ដែលទាក់ទងដល់ចិន និងអ៊ឺរ៉ុប។ ជំនួញសូត្របានរីកចម្រើន ដំបូងគេ គឺចាប់ពី​១០០​ឆ្នាំមុនគ្រិស្តសករាជ ដល់ឆ្នាំ​១៥០០ នៃគ្រិស្តសករាជ។ ចម្ងាយផ្លូវលាតសន្ធឹង ប្រហែល៨ ០៥០ គម (៥០០០ម៉ៃ) កាត់តាមភ្នំ និងវាលខ្សាច់ក្នុងអាស៊ីកណ្ដាល និងមជ្ឈឹមបូព៌ា​ រវាងប្រទេសចិនប៉ែកខាងកើត និងសមុទ្រមេឌីទែរ៉ានេ (Mediterranean Sea) ។

​ជំនួញសូត្រ​ បានទទួលឈ្មោះបោះសំឡេង គឺដោយមានចំនួនសូត្រដ៏ច្រើនសន្ធឹកសន្ធាប់ ពីប្រទេសចិន។ ទីក្រុងដែលស្ថិតនៅតាមបណ្ដោយផ្លូវជំនួញសូត្រ បានផ្ដល់ស្បៀងទឹក និងការសម្រាក ក៏ដូចជាទំនិញផ្សេងៗ សម្រាប់ធ្វើពាណិជ្ជកម្មផងដែរ។ ទីក្រុងទាំងនោះមាន កូតាន ( Khotan) (ឥឡូវហូតាន ​Hotan)​ ប្រទេសចិន គឺល្បីល្បាញខ្លាំងណាស់។

តំបន់ហ្វឺហ្គាណា (Fergana) បច្ចុប្បន្ននៅប្រទេសអ៊ូបេគីស្ថាន (Uzbekistan) ត្រូវបានគេស្គាល់ថា ជាកន្លែងដែលមានឥទ្ធិពលមួយ។

​ក្រុមធ្វើដំណើរឆ្ងាយៗ តាមសត្វអូដ្ឋ បានដឹកជញ្ជូនទំនិញដ៏ច្រើនសន្ធឹកសន្ធាប់ ឆ្លងកាត់តំបន់ស្ងួតហួតហែង និងប្រកបដោយគ្រោះថ្នាក់ ដើម្បីធ្វើជំនួញ។ នៅឆ្នាំ ៨០០នៃគ្រិស្តសករាជ ការជួញដូរចាប់ផ្ដើមថយចុះ ពាណិជ្ជកម្មចាប់ផ្ដើមធ្វើដំណើរតាមផ្លូវសមុទ្រវិញ ដែលអាចទុកចិត្តបានជាង។

ក្នុងរយៈពេលចុងក្រោយ ដែលការប្រើប្រាស់កាន់តែខ្លាំងឡើង គឺកើតមាននៅក្នុងកំឡុងសតវត្សរ៍ទី១៣ និងទី១៤ នៅពេលដែលប្រទេសម៉ុងហ្គោល (Mongol) គ្រប់គ្រងអាស៊ីកណ្ដាល និងចិន។ ហេតុការណ៍ពិត ជនជាតិចិន គឺជាអ្នកទី​១​រៀនផលិតសូត្រ ហើយពួកគេការពារការសម្ងាត់របស់ពួកគេ។ ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់សូត្រតែមួយគត់ រហូតដល់សតវត្ស៍ទី៦ នៅពេលដែលប្រទេសពួកខាងលិច បានរុករកឃើញពីវិធីផលិតអំបោះសំពត់៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77