កុំច្រឡំ! មេ Facebook លោក Mark Zuckerberg កាល​នៅ​សិក្សា​ មិនមែនជានិស្សិត IT ដូចការគិតមួយចំនួននោះទេ! | BayKdang កុំច្រឡំ! មេ Facebook លោក Mark Zuckerberg កាល​នៅ​សិក្សា​ មិនមែនជានិស្សិត IT ដូចការគិតមួយចំនួននោះទេ! | BayKdang

កុំច្រឡំ! មេ Facebook លោក Mark Zuckerberg កាល​នៅ​សិក្សា​ មិនមែនជានិស្សិត IT ដូចការគិតមួយចំនួននោះទេ!

មនុស្ស​ជា​ច្រើន​បាន​មាន​ការ​ភ័ន្តច្រឡំ​ថា​ស្ថាបនិក​ Facebook លោក Mark Zuckerberg កាល​នៅ​សិក្សា​ជា​និស្សិត IT ផ្ទុយ​ទៅ​វិញ​ការ​ពិត​ត្រូវ​បាន​លាត​ត្រដាង។ បុរស​មាន​ដើម​កំណើត​ក្នុង​ទីក្រុង New York រូប​នេះ ត្រូវ​គេ​ដឹង មិន​មែន​ជា​អ្នក​ជំនាញ​ផ្នែក​សរសេរ​កម្មវិធី​ដូច​ការ​លើក​ឡើង​ពី​មតិ​ភាគ​ច្រើន​ឡើយ។

ឆ្លើយឆ្លង​លើ​គេហទំព័រ Quora និង​ផ្អែក​តាម​ការ​ស្រង់​ទិន្នន័យ​ចេញ​ពី​ TopCoder (គេហទំព័រ​វាយ​តម្លៃ​ចំណាត់ថ្នាក់​ជើងខ្លាំង​ខាង​សរសេរ​កូដ) Mark បាន​ត្រឹម​កម្រិត​ទី​បី។ តាម​ពិត​ទៅ​ កាល​នៅ​សិក្សា​ក្នុង​សកលវិទ្យាល័យ​ Harvard ជំនាញ​ដែល​បុរស​វ័យ ៣៣ ឆ្នាំ​នេះ​ចាប់​យក​គឺ ចិត្ត​វិទ្យា (Psychology) មិន​មែន​វិទ្យាសាស្ត្រ​កុំព្យូទ័រ ហើយ​កាល​ដែល Facebook អាច​បង្កើត​ឡើង​បាន​​មកពី​ការ​ខិតខំ​ប្រឹងប្រែង ចិត្ត​អំណត់​តស៊ូ និង​យុទ្ធសាស្ត្រ​ដ៏​ប៉ិនប្រសព្វ​របស់ Mark។

ក្នុង​គណនី​ TopCoder ស្ថាបនិក​ Facebook ទទួល​បាន​ត្រឹម​កម្រិត​ពណ៌​បៃតង ស្រប​ពេល​អតីត​នាយក​ផ្នែក​បច្ចេកវិទ្យា​ប្រចាំ​ក្រុមហ៊ុន លោក Adam D’Angelo ទទួល​បាន​កម្រិត​ក្រហម​ខ្ពស់​បំផុត (ការ​ចាត់​ចំណាត់​ថ្នាក់​ទាប​បំផុត ប្រផេះ, បៃតង, ខៀវ,លឿង និង​ក្រហម)។​ ទាំង​ដែល Mark ​ផ្ទាល់ ក៏​ធ្លាប់​ប្រាប់​ដែរ​ថា​ ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ទាំង​អំបាលម៉ាន​លោក​ចេះ​ពី​បុរស​ម្នាក់​នេះ​ឯង។

មតិ​មួយ​ចំនួន​ផ្សេង​ទៀត​លើ​គេហទំព័រ Quora ក៏​បាន​សរសើរ​ដូច្នោះ “ខ្ញុំ​ដឹង​ថា​គាត់​មិន​មែន​ជា​អ្នក​ជំនាញ​សរសេរ​កម្មវិធី ប៉ុន្តែ​ផ្អែក​តាម​ការ​ប្តេជ្ញាចិត្ត អាច​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​បង្កើត Facebook បាន​ជោគជ័យ ដោយ​មនុស្ស​ឆ្លាត ទៅ​ជួល​មនុស្ស​ផ្សេង​ទៀត​ឲ្យ​ធ្វើ​ការ ហើយ​ចាប់​ផ្តើម​សិក្សា​ពី​តំណែង CEO នៅ​ក្នុង​ក្រុមហ៊ុន​យក​តែ​ម្តង”។​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77