កាយវិការ​ហាត់ប្រាណ​ សម្រាប់ពោះ​ ត្រគាក​ និងដើមទ្រូង!​ | BayKdang កាយវិការ​ហាត់ប្រាណ​ សម្រាប់ពោះ​ ត្រគាក​ និងដើមទ្រូង!​ | BayKdang

កាយវិការ​ហាត់ប្រាណ​ សម្រាប់ពោះ​ ត្រគាក​ និងដើមទ្រូង!​

(សុខភាព)៖ ក្រៅពីការហែលទឹក ងួតចំហាយទឹកក្តៅ ហាត់នៅពេលព្រឹកព្រលឹម ឬមុនពេលចូលដេកនូវកាយវិការ ដូចខាងក្រោម ដែលសំដៅធ្វើឲ្យសាច់ដុំពោះរឹងល្អ បំបាត់ចោលខ្លះនូវស្រទាប់ខ្លាញ់ក្រោមស្បែកពោះ។ កន្លែងហាត់ត្រូវរាបស្មើ ស្រឡះស្អាត អាចដេកបាន ឬ អង្គុយបាន ល្អបំផុតគឺហាត់នៅលើទីធ្លា។

– ធ្វើឲ្យបាន១០ដងនូវកាយវិការដូចខាងក្រោម៖
១. ដេកផ្ងារ សណ្តូកជើងឲ្យត្រង់ ដៃលើកត្រង់ទៅលើតាមបណ្តោយខ្លួន
២. ដៃទាំងពីរលើកបន្តិចៗ ឲ្យផុតពីដី រហូតមកដល់ទន្ទឹមមុខ ឯខ្លូនក៏បង្ហើបមកបន្តិចៗ ដែរ
៣.បង្ហើបខ្លូនបន្តិចម្តងៗ រហូតដល់អង្គុយបាន
៤.ឱនក្រាបចុះផតពោះ ដៃទាំងពីរឈោងអោយប៉ះចុងមេជើង។

– ធ្វើឲ្យបាន២០ដង នូវលំហាត់នីមួយៗខាងក្រោមនេះ៖
១.ដេកត្រង់ ផ្ងារដៃ និងដាក់ឲ្យស្របខ្លូន ជើងសណ្តូកត្រង់
២. ជើងមួយដាក់ឲ្យស្ងៀម ជើងមួយទៀតលើកផុតពីដីប្រហែល៤០ សង់ទីមែត្រ។ ធ្វើដូច្នេះអោយបាន១០ដង
៣.អង្គុយជើងឡើងបន្តិចអោយពោះ និងភ្លៅកែងគ្នា លើកជើងធាក់ក្នុងលំហអាកាស ឲ្យក្លាយជារង្វង់តូច (លើកខ្ពស់ត្រឹមជង្គង់)-

-ធ្វើឲ្យបាន១០ដងនូវរាល់កាយវិការដូចខាងក្រោម៖
១.ឈរកន្ធែកជើងអោយចុះជាបណ្តើរៗ ដៃស្តាំត្រូវចាប់មេជើងស្តាំ ដៃឆ្វេងត្រូវលាតត្រង់ទៅក្រោយ រួចត្រលប់មកស្ថានភាពដើមវិញ។ បន្ទាប់អោយចុះបន្តិចទៅវិញដៃឆ្វេង ចាប់មេជើងឆ្វេង ដៃស្តាំលាតត្រង់​ទៅក្រោយ។
២.ឈរកន្ធែកជើងទាំងពីរដែលលាតត្រង់ទៅខាង។ ក្បាលផ្អៀងបន្តិច មកខាងឆ្វេងហើយដៃឆ្វេង ដាក់ឲ្យចុះ​ដល់ក្បាលជង្គង់ ឯដៃស្តាំបោះរំលង ក្បាលជង្គង់ឆ្វេងដែរ។ រួចហើយធ្វើផ្ទុយមកវិញ។
៣. ឈរត្រង់ខ្លួន ជើងកន្ធែកចេញអោនទៅមុខហើយដៃលាតត្រង់ទៅ មុខដែរ។
៤.ឈរត្រង់ខ្លួន ដៃទាំងពីរទប់ខ្លួននឹងតួកៅអីផ្អែក ឈានជើងស្តាំឡើង ហើយជើងឆ្វេងលាតឲ្យអស់ទៅក្រោយត្រឡប់ មកទីតាំងដើមវិញហើយឈានជើងឆ្វេងឡើង ជើងស្តាំលាតឲ្យអស់ទៅក្រោយម្តង៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77