តើម៉ាស៊ីន​បោះពុម្ព​សៀវភៅ ​មានដើម​កំណើត​មកពីណា? | BayKdang តើម៉ាស៊ីន​បោះពុម្ព​សៀវភៅ ​មានដើម​កំណើត​មកពីណា? | BayKdang

តើម៉ាស៊ីន​បោះពុម្ព​សៀវភៅ ​មានដើម​កំណើត​មកពីណា?

(ស្រាវជ្រាវ)៖ តាមរយៈប្រវត្តិសាស្ត្រ សៀវភៅមានដោយកម្រ ហើយជារបស់មានតម្លៃណាស់ គេរក្សាវានៅក្នុងបណ្ណាល័យ បុព្វជិត ឬផ្ទះទ្រព្យសម្បត្តិ។ សៀវភៅនីមួយៗ គេចម្លងដោយដៃជាមួយនឹងប៊ិច និងទឹកខ្មៅ ដូច្នេះមានមនុស្សតិចណាស់ មានវាសនារៀន និងអាន។

ជនជាតិចិន បានអភិវឌ្ឍម៉ាស៊ីនបោះពុម្ពដ៏សាមញ្ញមួយ ក្នុងសតវត្សរ៍ទី១១ ប៉ុន្តែប្រហែលជាចុងឆ្នាំ១៤៥០ មានជនជាតិជឺមេន (German) ម្នាក់ឈ្មោះ ចូហាន ហ្គូថេនបឺច (Johannes Gutenberg) បានសាងសង់ប្រដាប់បោះពុម្ព ដំបូងគេពិតប្រាកដ។ លោក ហ្គូថេនបឺច (Gutenberg) អាចចម្លងសៀវភៅ ដោយតម្លៃថោកពិតប្រាកដ ដោយប្រើប្រាស់ពុម្ពដែក ដែលអាចផ្លាស់ប្ដូរបាន។

សៀវភៅទី១ដែលលោកបានបោះពុម្ព គឺគម្ពីគ្រិស្តសាសនា និងការងារសាសនាផ្សេងៗទៀត។ មិនយូរប៉ុន្មានប្រដាប់បោះពុម្ពដទៃទៀត បានចាប់ផ្ដើមមាន ហើយនៅក្នុងឆ្នាំ១៥០០ គេផលិតបានអក្សរសាស្ត្រផ្សេងៗគ្នា ច្រើនប្រភេទ ក្នុងនោះមានកំណាព្យ និងរឿងនិទាន។ នោះជាពេលលើកដំបូងហើយ ដែលមនុស្សគ្រប់គ្នាមានសៀវភៅអាន៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77