Justin Bieber ​និង Selena Gomez ​នឹងចំណាយ​ពេលដ៏​រ៉ូមែនទិក​ ជាមួយ​គ្នាមុន​ Valentine’s Day​ | BayKdang Justin Bieber ​និង Selena Gomez ​នឹងចំណាយ​ពេលដ៏​រ៉ូមែនទិក​ ជាមួយ​គ្នាមុន​ Valentine’s Day​ | BayKdang

Justin Bieber ​និង Selena Gomez ​នឹងចំណាយ​ពេលដ៏​រ៉ូមែនទិក​ ជាមួយ​គ្នាមុន​ Valentine’s Day​

(អាមេរិក)៖ លេចឮដំណឹងថ្មីទៀតហើយថា តារាចម្រៀងវ័យក្មេងសម្បូរស្នេហ៍ Justin Bieber ចង់ចំណាយពេលដ៏រ៉ូមែនទិកជាមួយ Selena Gomez នៅមុន Valentine’s Day ដែលរូបគេមានគម្រោងទៅស្នាក់នៅឯរីសតដ៏ប្រណីតមួយជាកន្លែងស្ងាត់ រយៈពេលពីរបីរាត្រីបន្ទាប់ពីលោកចាកចេញពី L.A។

ប្រភពពី HollywoodLife ដដែលឲ្យដឹងថា Justin រំពឹងថា នារីជាគូស្នេហ៍នឹងមិនមានកាលវិភាគរវល់ ជាមួយការសម្តែងហើយអាចមានពេលដើរកំសាន្តជាមួយគ្នាតែពីរនាក់ ប៉ុន្តែដំណឹងនេះ ត្រូវបាន Gossip Cop រកឃើញថា គ្មានអ្វីប្លែកឡើយហើយក៏មិនឃើញ Justin ឬ Selena អះអាងថា ពួកគេនឹង ចំណាយពេលដើរកំសាន្តបែបរ៉ូមែនទិកជាមួយគ្នាមុនថ្ងៃ Valentines ដែរ។

អ្វីដែលចុះផ្សាយដោយ HollywoodLife កន្លងមកច្រើនតែជាព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ និងមិនពិតដូចដែលគេធ្លាប់ផ្សាយថា Selena និង Justin នឹងមានពេលវេលារួមគ្នាក្នុងថ្ងៃ Thanksgiving, Christmas និងឆ្លងឆ្នាំថ្មី ជាមួយគ្នា ប៉ុន្តែការពិតមិនត្រូវបានបង្ហាញឡើយ។

ទោះជាយ៉ាងណា មនុស្សជាច្រើនយល់ថា Selena និង Justin ព្យាយាមបិទបាំងព័ត៌មានរបស់ខ្លួន ហើយគ្មានអ្វីប្លែកឡើយ ដែលតារាហូលីវូតល្បីៗចូលចិត្តធ្វើអ្វីស្ងាត់ៗមិនចង់ឲ្យលេចឮដំណឹង ឬបង្ហាញរូបភាពជាសាធារណៈទេ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77