ប្រភេទ​អាហារ​ជំនួយ​​ផ្លូវ​ភេទ​ដ៏ចម្លែក​​បំផុត​ទាំង​១០​​ទូទាំ​ងពិភព​លោក | BayKdang ប្រភេទ​អាហារ​ជំនួយ​​ផ្លូវ​ភេទ​ដ៏ចម្លែក​​បំផុត​ទាំង​១០​​ទូទាំ​ងពិភព​លោក | BayKdang

ប្រភេទ​អាហារ​ជំនួយ​​ផ្លូវ​ភេទ​ដ៏ចម្លែក​​បំផុត​ទាំង​១០​​ទូទាំ​ងពិភព​លោក

ពិត​ណាស់ ជា​ទូទៅ គ្រប់​គ្នា​ពិត​ជា​ចង់​ទទួល​បាន​សុខ​ភាព​លើ​គ្រែ​កាន់​តែ​​ល្អ​ប្រសើរ ហើយ​និង​​មាន​ការ​រួម​ភេទ​កាន់​តែ​យូរ ដើម្បី​ទទួល​បាន​ស្រណុក​សុខ​ស្រួល​ឆ្អែត​ឆ្អន់​។ ទាំង​នេះ​គឺ​ជា​មូល​ហេតុ​ដែល​​ចំណី​អាហារ​​បង្កើន​សមត្ថ​ភាព​ផ្លូវ​ភេទ ​មាន​ប្រជា​ប្រិយ​ភាព​។ បច្ចប្បន្ន អ្ន​ក​ខ្លះ​ប្រហែល​ជា​មិន​​ជឿ​ជាក់​ទៅលើ​ថាម​ពល​នៃ​ចំណី​អាហារ​បង្កើន​ផ្លូវ​ភេទ​ឡើយ ប៉ុន្តែ មាន​មនុស្ស​ជាច្រើន​កំពុង​តែ​មាន​បំណង​សាក​ល្បង​ទៅ​លើ​អាហារ​ទាំង​នោះ​។ អ្នក​ខ្លះ​ដាក់​ការ​ជឿជាក់​ទៅ​លើ​អយ​ស្ទ័រ និង​សូ​កូឡា ប៉ុន្តែ អ្នក​ខ្លះ​ទៀត មានជំនឿ​ទៅលើ​ចំណីហារ​ដ៏​ចម្លែក​បំផុត​។ ខាង​ក្រោម​នេះ​គឺ​ប្រភេទ​ចំណី​អាហារ​​ជំនួយ​ផ្លូវ​ភេទ​ដ៏ចម្លែក​បំផុត​​មក​ពី​ទូ​ទាំងពិភព​លោក​។

១. ត្រី​កំពត
នេះ​គឺ​ជា​ប្រភេទ​ត្រី​ដែលមាន​ជាតិ​ពុល​ដល់​ទៅ​៣០​ដង ប្រសិន​បើ​អ្នក​មិន​ចេះ​ចំណិន​ឲ្យ​បាន​សម​រម្យ​ទេ​នោះ​​។ ដើម្បី​​អាច​បរិភោគ​ត្រីនេះ វា​តម្រូវ​ឲ្យ​​មាន​ចុង​ភៅ​ដែល​មាន​ជំនាញ​ពិសេស​លើ​ប្រភេទ​ត្រីនេះ​។ វា​គឺ​ជា​អាហារ​ដ៏ពេញ​និយម​របស់​ជប៉ុន​។

២. ឈាម​ពស់​វែង
ការ​ប្រើប្រាស់​ឈាម​ពស់​វែង ជា​ឱសថ​សម្រាប់​ជំនួយ​ផ្លូវ​ភេទ គឺជា​​រឿងដ៏សាមញ្ញ​ក្នុង​តំបន់​អាស៊ី បើ​ទោះ​បី​មាន​ការ​ស្រាវ​ជ្រាវ​ពេញ​លេញ​លើ​ករណី​នេះ​ក៏ដោយ​។ ប្រជា​ជន​ចិន និង​វៀត​ណាម ពិត​ជា​ជឿ​ជាក់​​ទៅ​លើ​​ឥទ្ធិ​ពល​នៃ​ការ​ផឹក​ស្រាយ​​លាយ​ជាមួយនឹង​ឈាម​ពស់​ឆៅ​។

៣. ទឹកស្ពែម​ត្រី​បា​ឡែន (Ambergris)
ទឹកស្ពែម​ត្រី​បា​ឡែន (Ambergris) គឺ​ជា​ទឹក​ស្ពែម​សម្ងាត់​របស់​ត្រី​បា​ឡែន និង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​អាហារ និង​ជា​​គ្រឿង​ផ្សំ​សម្រាប់​ទឹក​អប់​ថ្លៃ​ៗ​។ នៅ​តំបន់​មជ្ឈិម​បូព៌ា វា​ត្រូវ​បាន​គេ​ជឿជាក់​ថា អាច​ជួយ​បង្កើន​សមត្ថ​ភាព​ផ្លូវ​ភេទ​បុរស តាម​រយៈ​ការ​យក​ទៅ​លាយ​ជាមួយ​នឹង​ទឹក​ដោះគោ និង​ទឹក​ឃ្មុំ​។

៤. សត្វ​កំភេន​អេ​ស្ប៉ាញ (Spanish Fly)
កំភេន​អេ​ស្ប៉ាញ (Spanish Fly) ជា​ប្រភេទ​ចំណី​ដែល​ត្រូវ​បាន​គេ​​ជឿជាក់ ជួយ​បង្កើន​សមត្ថ​ភាពផ្លូវ​ភេទ​។ សត្វ​នេះ ត្រូវបាន​​គេ​​ចាត់​ទុក​ថា ជា​ប្រភេទ​ថ្នាំ​វី​យ៉ា​ក្រា​ធម្ម​ជាតិ​។

៥. ស៊ុប​សំបុក​ត្រចៀក​កាំ
ស៊ុប​បែប​អាហារ​ចិន​មួយ​នេះ មិន​ត្រឹម​តែ​មាន​តម្លៃ​ថ្លៃ​ប៉ុណ្ណោះ ប៉ុន្តែ វា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រភេទ​អាហារ​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​បង្កើន​​ផ្លូវ​ភេទ​។

៦. មើម Maca
មើម​ដើម Maca ត្រូវ​បាន​គេ​ជឿជាក់​ថា មាន​ឥទ្ធិ​ពល​យ៉ាង​ពិសេស​ក្នុង​ការ​បង្កើន​ផ្លូវ​ភេទ​។​

៧. ត្រសក់​សមុទ្រ
បើ​ទោះ​បី​វា​មាន​រូប​រាង​ដ៏ចម្លែក​ក៏ដោយ​ប៉ុន្តែ វា​ជា​​អាហារ​ពិសេស​របស់​ចិន ដែល​ត្រូវ​បាន​​គេបរិភោគ​ក្នុង​ពេក​គ្រាម ឬ​ចំអិន​។

៨. ធូរ៉េន
ពិត​​ណាស់ ធូ​រ៉េន ត្រូវ​បាន​គេ​ជឿជាក់​ថា អាច​ជួយ​បង្កើន​ផ្លូវ​ភេទ​របស់​បុរស បើ​ទោះ​បី​មាន​ក្លិន​ចម្លែក​ក៏ដោយ​។ នេះ​បើ​​​យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​នៅ​ប្រទេស​​ឥណ្ឌា​។

៩. ស៊ុប​លិង្គ​គោ
នេះ​គឺ​ជា​ប្រភេទ​ស៊ុបដ៏​ពេញ​និយម​នៅ​ប្រទេស​​ចា​ម៉ៃ​កា ខណៈ​ដែល​​ស៊ុប​នេះ ក៏មាន​​ប្រជា​ប្រិយ​ភាព​នៅ​កម្ពុជា​ផងដែរ ដោយ​គេ​ជឿជាក់​ថា មាន​ឥទ្ធិ​ពល​ពិសេស​ក្នុង​ការ​បង្កើន​ផ្លូវ​ភេទ​។

១០. ផ្សិត​ដង្កូវ ឬ​ស្មៅ Caterpillar Fungus
ផ្សិត​ដង្កូវ​មួយនេះ ឬ​ស្មៅ Yartsa Gunbu ពិត​ជាមាន​តម្លៃ​ថ្លៃ​ណាស់ ប៉ុន្តែ ​វា​ត្រូវ​បាន​គេ​ជឿជាក់​ថា មាន​ប្រសិទ្ធិ​ភាពពិសេស​ក្នុង​ការ​បង្កើន​ផ្លូវ​ភេទ​របស់​បុរស​។ វា​ត្រូវ​បាន​ចាត់ទុក​ថា ជា​ឱសថ​វី​យ៉ាក្រា ដែល​ដាំ​ដុះនៅ​​តំបន់​ទេ​ប៊េ​៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77