សាក​សព​ឆ្កែ​មួយ​ក្បាល​​ត្រូវ​បាន​ប្រទះ​ឃើញ​ជាប់​​ក្នុង​ប្រហោង​ដើម​ឈើ កាល​ពី​២០​ឆ្នាំ​មុន | BayKdang សាក​សព​ឆ្កែ​មួយ​ក្បាល​​ត្រូវ​បាន​ប្រទះ​ឃើញ​ជាប់​​ក្នុង​ប្រហោង​ដើម​ឈើ កាល​ពី​២០​ឆ្នាំ​មុន | BayKdang

សាក​សព​ឆ្កែ​មួយ​ក្បាល​​ត្រូវ​បាន​ប្រទះ​ឃើញ​ជាប់​​ក្នុង​ប្រហោង​ដើម​ឈើ កាល​ពី​២០​ឆ្នាំ​មុន

សាក​សព​សត្វ​ឆ្កែមួយ​ក្បាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជាប់​ក្នុង​ប្រហោង​ដើម​ឈើមួយ ក្រោយ​ពី​ស្លាប់ នៅពេល​ដែល​​វា​បាន​ព្យា​យាម​ដេញ​សត្វ​កំ​ប្រុក​ម្យ៉ាង ​កាល​ពី​២០​ឆ្នាំមុន​​។ សាក​សព​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​លើក​បំបូង​កាល​ពីឆ្នាំ​១៩៨០ ដោយ​អ្នក​កាប់​ឈើ​ឲ្យ​ក្រុម​ហ៊ុន Kraft Corporation ដែល​បាន​កាប់​ដើម​ឈើ​អ៊ុក​ជាច្រើន ក្នុង​រដ្ឋ Georgia សហ​រដ្ឋ​អាមេរិក​។

សត្វ​ឆ្កែ​មួយ​ក្បាលនេះ ដែលមាន​ឈ្មោះ​ថា Stuckie បច្ចុប្បន្ន កំពុង​តែ​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ឯ​សារមន្ទីរ​ព្រៃ​ឈើ​ Forest World ក្នុង​រដ្ឋ​មួ​យ​នោះ​។ អ្វី​ដែល​គួរ​ឲ្យ​ចម្លែក​នោះ​គឺ​ថា សាក​សព​របស់​សត្វ​ឆ្កែ​នោះ បាន​រក្សា​​នៅ​ដដែល ដោយ​​មិន​រលួយ​ឡើយ ដោយ​សារ​តែ​វា​មិន​ប៉ះ​ទៅនឹង​ខ្យល់ ក្នុង​ប្រហោង​ឈើ​មួយ​​នោះ ដែល​នាំ​ឲ្យ​វា​គេច​ផុត​ពី​​សត្វ​ល្អិត​នា​នា​។

វា​ត្រូវ​បាន​គេ​ជឿជាក់​ថា Stuckie បាន​ស្ថិត​ក្នុង​ប្រហោង​ឈើ​នោះ​អស់​រយៈពេល​យ៉ាងហោច​ណាស់​២០​ឆ្នាំ ចាប់​តាំងពី​វា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ដែល​​​បង្ហាញ​ថា វា​អាច​នឹង​ឈប់​ក្នុង​នោះ ក្នុង​អំឡុង​ទស​វត្សរ៍ឆ្នាំ​១៩៦០​។ ក្រុម​អ្នក​​ជំនាញ​ជឿជាក់​ថា សត្វ​ឆ្អែ​​មួយ​ក្បាល​នេះ កំពុង​តែ​ប្រមាញ់​សត្វ​មួយ​ក្បាល ដែល​អាច​ជា​សត្វ​កំប្រុង​ម្យ៉ាង ក្នុង​ប្រហោង​ដើម​ឈើ​​នោះ មុន​នឹង​​ជាប់​ក្នុង​ប្រហោង​នោះ​តែម្តង​។ វា​បាន​ឡើង​​លូន​ចូល​តាម​ប្រហោង​ដើម​ឈើ​​​នោះបាន​កម្ពស់​៨,៥​​ម៉ែត្រ នៅមុន​​នឹង​ជាប់​ក្នុង​នោះ​៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77