ក្រសួងអនុញ្ញាតឲ្យសាធារណជនចូលហែលទឹកដោយសេរីរៀងរាល់ថ្ងៃចុងសប្ដាហ៍ (សៅរ៍-អាទិត្យ) នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ | BayKdang ក្រសួងអនុញ្ញាតឲ្យសាធារណជនចូលហែលទឹកដោយសេរីរៀងរាល់ថ្ងៃចុងសប្ដាហ៍ (សៅរ៍-អាទិត្យ) នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ | BayKdang

ក្រសួងអនុញ្ញាតឲ្យសាធារណជនចូលហែលទឹកដោយសេរីរៀងរាល់ថ្ងៃចុងសប្ដាហ៍ (សៅរ៍-អាទិត្យ) នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃច័ន្ទនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដំណឹងល្អមួយ សម្រាប់អ្នកនិយមហែលទឹកហាត់ប្រាណ គឺក្រសួងអនុញ្ញាតឲ្យសាធារណជនចូលហែលទឹកដោយសេរីរៀងរាល់ថ្ងៃចុងសប្ដាហ៍ (សៅរ៍-អាទិត្យ) មិនយកថវិកាឡើយ។

ប្រភពលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបានសរសេរថា «ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងអនុញ្ញាតឱ្យសាធារណជនចូលហែលទឹកដោយសេរីនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពីម៉ោង០៩ព្រឹក ដល់ម៉ោង០៥ល្ងាច។ ដើម្បីសុវត្ថិភាព ខាងកីឡដ្ឋានជាតិមរតកតេជោ សូមតម្រូវឱ្យអ្នកហែលទឹកទាំងអស់ មានឯកសណ្ឋាន ហែលទឹក និងឧបករណ៍សុវត្ថិភាពផ្ទាល់ខ្លួន»៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77