កូនទាំងពី​ររបស់ ម៉េង កែវពេជ្ជតា ​ឈ្នះពានពី​​កម្មវិធី «ប្រឡងតន្រ្តី​បែប​បស្ចិម​​​ប្រទេស ជា​លក្ខណៈ​​អ​ន្តរ​ជាតិ» ក្នុងនោះកូន​ប្រុសច្បង ​ឈ្នះពានមាស ! | BayKdang កូនទាំងពី​ររបស់ ម៉េង កែវពេជ្ជតា ​ឈ្នះពានពី​​កម្មវិធី «ប្រឡងតន្រ្តី​បែប​បស្ចិម​​​ប្រទេស ជា​លក្ខណៈ​​អ​ន្តរ​ជាតិ» ក្នុងនោះកូន​ប្រុសច្បង ​ឈ្នះពានមាស ! | BayKdang

កូនទាំងពី​ររបស់ ម៉េង កែវពេជ្ជតា ​ឈ្នះពានពី​​កម្មវិធី «ប្រឡងតន្រ្តី​បែប​បស្ចិម​​​ប្រទេស ជា​លក្ខណៈ​​អ​ន្តរ​ជាតិ» ក្នុងនោះកូន​ប្រុសច្បង ​ឈ្នះពានមាស !

(សៀមរាប)៖ ទីបំផុតកូនៗប្រុស-ស្រីរបស់អ្នកនាង ម៉េង កែវពេជ្ជតា មិនធ្វើឲ្យអ្នកគាំទ្រ និងអ្នកម្តាយពួកគេអស់សង្ឃឹមឡើយ បន្ទាប់ពីក្មេងៗទាំងពីរនាក់នេះ បានឈ្នះពានលើការប្រកួត កម្មវិធីប្រឡងតន្ត្រី បែបបស្ចិមប្រទេស ជាលក្ខណៈអន្តរជាតិ រៀបចំដោយសាលាតន្ត្រី Srornos Music Schoo នាទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។

ជាមួយជ័យលាភីនេះដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានរសេសរភ្ជាប់នឹងរូបថតជាច្រើនសន្លឹកថា «ទីបំផុតកូនៗប្រកួត បានជោគជ័យហើយ គឺកូនប្រុសបានពានមាស ហើយកូនស្រីបានពានប្រាក់ ពួកយើងសប្បាយចិត្តណាស់ ហើយរីករាយដែលបានចូលរួម ក្នុងការប្រកួត។ ប៉ុន្តែកូនស្រីនាងយំ នាងមិនសប្បាយចិត្តទេ ដំបូងស្មានតែកូនយំ ព្រោះខ្មាស់គេ តែការពិតនាងយំព្រោះ ខឹងចិត្ត នាងខ្សឹបប្រាប់ម៉ាក់ថា “កូនសូមទោស ដែលកូនមិនបានយកមេដាយមាសឲ្យម៉ាក់” »។

តារាចម្រៀងសំឡេងរៃកណ្តឹង អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយទៀតថា «ស្រណោះសម្តីកូនស្រីណាស់!។ ចេះម្ល៉េះកូនទើបតែអាយុប៉ុណ្ណេះមានទំនួលខុសត្រូវ ក្នុងចិត្តទៅហើយនេះបានចំជាបេះដូង អ្នកប្រយុទ្ធមែន សមជាកូនរបស់ម៉ាក់ណាស់ មិនអីទេកូនការពិតកូនធ្វើបានល្អហើយ ប៉ុន្តែមកពីលើកនេះ បទភ្លេងក៏ពិបាកកូនហាត់បានតិច ដោយសារជាប់កិច្ចការប្រឡង នៅសាលាផង ឯបរិយាកាសពេលនោះ មិនសូវអំណោយផល ហើយមានបញ្ហាបច្ចេកកទេសទៀត គ្រប់គ្នាក៏ដឹងនិងយល់កុំបន្ទោសខ្លួនឯងអី សំខាន់អ្វីដែលគេមើលឃើញគឺកូនមានសមត្ថភាពក្លាហាន និងជឿជាក់នេះ ជាចំណុចខ្លាំងរបស់កូន!»។

«កូនតូចជាងគេ ក្នុងក្រុមរបស់កូននៅមានពេលល្អៗ ច្រើនទៀតសម្រាប់កូនមិនមែនតែ ត្រឹមនេះទេ។ ចង់ជម្រាបបងប្អូនតាំងពីពេលភ្លាមៗម្ល៉េះ តែយប់នោះអស់ថ្មរលីងគ្មានសល់ ទាំងទូរស័ព្ទទាំង iPad ព្រោះថតច្រើនជាទីស្នេហា ក្នុងឱកាសនេះដែរ។ នាងខ្ញុំក៏សូមអរគុណបងប្អូនមិត្តភក្តិ លោកពូអ្នកមីងទស្សនិកជន ដែលបានផ្ញើពាក្យជូនពរដល់កូនៗ តាំងពីចាប់ផ្តើមរហូតទទួលលទ្ធផលកូនៗ សូមផ្ញើស្នាមញញឹម និងពាក្យថា អរគុណដល់បងប្អូនវិញដែរ»។ សម្តីអ្នកនាង ម៉េង កែវពេជ្ជតា បញ្ជាក់បន្ថែម។

តារាចម្រៀងទឹកដមសំឡេង មិនចេះរឹងស្ងួតអ្នកនាង ម៉េង កែវពេជ្ជតា បានបន្ថែមថា «សូមអរគុណលោកនាយក សូ ស្រណោះ និងសូមអរគុណលោកនាយករង សាលាតន្ត្រី Srornos Music School Sereyvan Rong ដែលបានជួយបង្ហាត់បង្រៀន ជំនាញ Piano ដល់កូនប្រុសសូមអរគុណអ្នកគ្រូ ថាច ដែលជួយបង្ហាត់បង្រៀនជំនាញ Violin ដល់កូនស្រីសូមអរគុណអ្នកគ្រូ Jessica ដែលជួយបង្រៀនច្រៀងដល់កូនៗ។ អរគុណក្រុមគ្រួសារ ពេជ្ជតា Super Fans គោរពជូនពរលោកអ្នកប្រកបដោយ ជោគជ័យក្នុងមុខរបរអាជីពជីវិតពេញដោយសិរីសួស្តី គ្រប់ប្រការក្នុងឱកាសឆ្នាំថ្មីនេះ»៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77