អម្ពរ ទេវី បដិសេធដំណឹង​ឈប់រស់នៅ​សហរដ្ឋអាមេរិក មករស់នៅ​ប្រទេសកម្ពុជា​វិញ! | BayKdang អម្ពរ ទេវី បដិសេធដំណឹង​ឈប់រស់នៅ​សហរដ្ឋអាមេរិក មករស់នៅ​ប្រទេសកម្ពុជា​វិញ! | BayKdang

អម្ពរ ទេវី បដិសេធដំណឹង​ឈប់រស់នៅ​សហរដ្ឋអាមេរិក មករស់នៅ​ប្រទេសកម្ពុជា​វិញ!

(ភ្នំពេញ)៖ ថ្មីៗនេះ តារាសម្ដែងជើងចាស់ នាទសវត្សទី ៨០ អ្នកស្រី អម្ពរ ទេវី បានច្រានចោលទាំងស្រុង នូវដំណឹងដែលលេចឮថា អ្នកនាងត្រៀមមករស់នៅប្រទេសកម្ពុជាវិញ ដោយឈប់បន្តរស់នៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យមហាជន មានភាពភ្ញាក់ផ្អើលជាខ្លាំង។

ស្របពេលដែលអ្នកស្រីអម្ពរ ទេវី កំពុងជាប់សម្ដែងរឿង នៅក្នុងស្រុកខ្មែរផងនោះ ស្រាប់តែលេចឮដំណឹងថា អ្នកស្រីនឹងមានគម្រោងត្រឡប់មករស់នៅស្រុកកំណើតវិញ ដែលធ្វើឲ្យអ្នកគាំទ្រ នៅប្រទេសកម្ពុជា មានភាពភ្ញាក់ផ្អើលជាខ្លាំង។ ទន្ទឹមនឹងរឿងរ៉ាវដែលថា អ្នកស្រីមានបំណង មករស់នៅស្រុកកំណើតវិញនោះ ត្រូវបានបដិសេធទាំងស្រុង។

តាមប្រភពជិតស្និទ្ធនឹង អ្នកស្រី អម្ពរ ទេវី បានបង្ហើបឲ្យដឹងថា អ្នកស្រី អម្ពរ ទេវី មិនមានគម្រោង វិលត្រឡប់មក រស់នៅស្រុកកំណើត ឡើយ ដោយសារអ្នកស្រី មានស្វាមី និងកូន ២ នាក់ កំពុងរស់នៅទីនោះ យ៉ាងមានក្តីសុខ ប៉ុន្តែនាពេលខាងមុខ អ្នកស្រី នឹងព្យាយាមចំណាយពេលវេលាច្រើន ដើម្បីមកដើរកម្សាន្ត នៅប្រទេសកម្ពុជា ឲ្យបានច្រើន។ បើគិតមកទល់ពេលនេះ អ្នកស្រី អម្ពរ ទេវី បានសាងជីវិតគ្រួសារអស់រយៈពេលជិត ២០ ឆ្នាំ នៅទីនោះ។

ប្រភពដដែល បានបន្តថា នៅទីនោះ អ្នកស្រី អម្ពរ ទេវី បម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយ នៃទឹកដីសហរដ្ឋអាមេរិក ដូច្នេះជីវភាពរបស់អ្នកស្រី នៅលើទឹកដីនោះ ពិតជា គ្មានជួបវិបត្តិ អ្វីនោះទេ ជាពិសេសក្រោមការថ្នាក់ថ្មម ស្រឡាញ់ផ្ដល់តម្លៃ ពីសំណាក់ស្វាមី អ្នកស្រី កាន់តែមានសុភមង្គល ក្នុងរឿងគ្រួសារ។

គួរបញ្ជាក់ថា តារាសម្ដែងជើងចាស់ អ្នកស្រីអម្ពរ ទេវី បន្ទាប់ពីបានស្នាក់នៅ និង ដើរកម្សាន្ត ព្រមទាំង សួរសុខទុក្ខ សាច់ញាតិ នៅប្រទេសកម្ពុជារួចមក បើគិតមកទល់ពេលនេះ នៅសល់តែរយៈពេលជាង ១០ថ្ងៃទៀតប៉ុណ្ណោះ អ្នកស្រី អម្ពរ ទេវី នឹងត្រូវត្រឡប់ទៅសហរដ្ឋអាមេរិក វិញហើយ ខណៈការថតខ្សែភាពយន្ត របស់អ្នកស្រី ក៏ជិតចប់សព្វគ្រប់ ទៅហើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77