វិធី ៤ យ៉ាង ​ដើម្បីជួយបំបាត់​អាការៈក្អក!​ | BayKdang វិធី ៤ យ៉ាង ​ដើម្បីជួយបំបាត់​អាការៈក្អក!​ | BayKdang

វិធី ៤ យ៉ាង ​ដើម្បីជួយបំបាត់​អាការៈក្អក!​

(សុខភាព)៖ ជំងឺក្អក គឺជាជំងឺដែលមនុស្សទូទៅគិតថា ជាអាការសាមញ្ញមួយ និងអាចកើតចំពោះទាំងមនុស្សធំ និងកុមារ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទាំងអស់គ្នា នៅតែព្រងើយកន្តើយ ចំពោះអាការមួយនេះ នោះវានឹងអាចធ្វើឲ្យសុខភាពរបស់លោកអ្នក ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបាន។ អត្ថបទមួយនេះ នឹងប្រាប់អ្នកអំពីវីធីមួយចំនួន ដែលអាចជួយឲ្យអ្នកបង្ការខ្លួន ពីជំងឺមួយនេះ។ វាគឺជាវិធីដ៏សាមញ្ញមួយ ដើម្បីអនុវត្តន៍មុនពេលចូលគេង ដែលវាអាចបំបាត់នូវអាការក្អក នៅពេលអ្នកក្រោកឡើង ពីដំណេកវិញនាព្រឹកព្រលឹម។

១. ជឿជាក់ថា អ្នកមានភួយដ៏កក់ក្តៅមួយ នៅលើគ្រែរបស់អ្នក។ នៅពេលគេង អ្នកតែងតែចង់បានភួយមកគ្រប់ដណ្តប់ លើខ្លួនប្រាណ ជើង និង ទ្រូងរបស់អ្នក។ ដូច្នះហើយ ប្រសិនបើអ្នកមានអការក្អក នៅពេលយប់ អ្នកគួរតែយកភួយដណ្តប់ដងខ្លួនរបស់អ្នកឲ្យជិត និងបានកក់ក្តៅ។
២. ត្រូវយកកន្សែងរបស់អ្នក ដាក់ដោយឡែក ពីរបស់អ្នកដែលមានជំងឺក្អក។ មួយវិញទៀត ត្រូវជឿជាក់ថា ភួយត្រូវបានដណ្តប់លើទ្រូងរបស់អ្នកនៅពេលដែល អ្នកកំពុងគេង។
៣. ត្រូវយកកន្សែង ទៅរុំក របស់អ្នកឲ្យជិត ដោយមិនត្រូវឲ្យចេញស្បែក នៅត្រង់កន្លែងណាមួយឡើយ។
៤. អ្នកគួរតែលេបថ្នាំក្អក មុនពេលចូលគេង។ ប្រសិនបើអ្នកមានអាការក្អកភ្លាម ហើយអ្នកលេបថ្នាំភា្លម នោះវាគ្មានប្រសិទ្ធភាពឡើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77