វិធីសាស្រ្តទាញយកហ្គេម PUBG លើ iPhone | BayKdang វិធីសាស្រ្តទាញយកហ្គេម PUBG លើ iPhone | BayKdang

វិធីសាស្រ្តទាញយកហ្គេម PUBG លើ iPhone

ហ្គេម​បែប​បាញ់​ប្រហារ​តាម Online ឲ្យ​ឈ្មោះ PlayerUnkown’s Battlegrounds (PUBG) ក្រៅ​ពី​ល្បីល្បាញ​ក្នុង​ស្រុក​ចិន អ្នក​និយម​លេង​ហ្គេម​នៅ​កម្ពុជា​ក៏​កំពុង​ចាប់​អារម្មណ៍​ខ្លាំង។

ដំបូង​ឡើយ​លេង​បាន​ត្រឹម​លើ​ម៉ាស៊ីន​កុំព្យូទ័រ តែ​ពេល​នេះ​អ្នក​ប្រើប្រាស់ iPhone ក៏​មាន​ឱកាស​ទាញ​យក​បាន​ដូច​គ្នា ប៉ុន្តែ​ត្រូវ​ដឹង​តិចនិក​បន្តិច​បន្តួច។​

+វិធី​ប្ដូរ Apple ID Store ពី US/KH ទៅ​ជា China:

– ចូល​ទៅ Settings > រើស​យក iTunes & App Store

– ចុច​លើ ID > យក View Apple ID
– ចុច​លើ Country/Region > យក​ពាក្យ Change Country or Region
– អូស​មក​ក្រោម​រើស​យក China > ឃើញ​ផ្ទាំង​មួយ​ចុច​ពាក្យ Agree
– ក្រឡេក​មក​បំពេញ​ត្រង់​ប្រអប់ Billing Address ដោយ​មាន​ឧទាហរណ៍​ដូច​ក្នុង​រូបភាព

– ចុច Next ជា​ការ​ស្រេច។​

+វិធី Download ហ្គេម PUBG លើ App Store:

ភ្លាម​នោះ​ក្នុង​កម្មវិធី App Store អ្នក​នឹង​ឃើញ​សភាព​ប្រែប្រួល​ទៅ​ជា​អក្សរ​ចិន​សឹង​ទាំង​ស្រុង ហើយ Search ពាក្យ Tencent Mobile Games > អូស​មក​ក្រោម​បន្តិច​អ្នក​នឹង​ឃើញ​ហ្គេម PUBG ជា​ភាសា​ចិន > ធ្វើ​ការ Download ជា​ការ​ស្រេច (ទំហំ​ច្បាស់លាស់​ប្រហែល ៨៤០ មេហ្គាបៃ)។

បើ​ប្រិយមិត្ត​នៅ​ស្ទាក់ស្ទើរ​ត្រង់​ការ​អនុវត្ត​ចំណុច​ណា ឬ​ជួប​បញ្ហា​អ្វី​ផ្សេង អាច​ធ្វើ​ការ Comment នៅ​ខាង​ក្រោម ហើយ​ក្រុម​ការងារ​នឹង​ផ្តល់​ចម្លើយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77