ពេលអស់​កម្លាំង តើលោក​អ្នកគួរធ្វើ​បែបណា? | BayKdang ពេលអស់​កម្លាំង តើលោក​អ្នកគួរធ្វើ​បែបណា? | BayKdang

ពេលអស់​កម្លាំង តើលោក​អ្នកគួរធ្វើ​បែបណា?

(សុខភាព)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មានពេលខ្លះអ្នកដូចជាមានអារម្មណ៍អស់កម្លាំង ទោះបីជាអ្នកបានគេងលក់៨ម៉ោង និងបរិភោគបានគ្រប់គ្រាន់ យ៉ាងណាក៏ដោយ។ តាមទស្សនៈ​របស់ទស្សនាវត្តី Reader’s Digest អ្នកគប្បីស្វែងយល់ពីមូលហេតុ ដើម្បីលើកឡើងនូវវិធានការទាំងឡាយ ដើម្បីជំនះនួវបញ្ហានេះ វាឲ្យបាន។

ក្នុងករណីខាងលើ ក្រោយពីទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ អ្នកនឹងត្រូវគ្រូពេទ្យប្រាប់ឲ្យដឹងថា សុខភាពរបស់អ្នកមិនមានបញ្ហាអ្វីគួរឲ្យ ព្រួយបារម្ភទេ ក្រពេញទីរ៉ូអ៊ីតក៏ធម្មតា ហើយក៏គ្មានរោគសញ្ញានឿយហត់គួរឲ្យព្រួយបារម្ភដែរ។ ដើម្បីជំនះឲ្យបាននូវការនឿយហត់ ខ្ជិលច្រអូស អាស្រ័យដោយថាមពលប្រើប្រាស់ មិនសមស្របអ្នកអាចអនុវត្តនូវសកម្មភាព ទាំង៨យ៉ាងដូចខាងក្រោមនេះ៖

១, ដកដង្ហើមឲ្យវែងៗ៖ សកម្មភាពនេះ មានឥទ្ធិពលរារាំងដល់ចង្វាក់បេះដូង មិនឲ្យដើរញាប់បន្ថូរបន្ថយភាពតានតឹង ក្នុងអារម្មណ៍។ អ្នកគប្បីដកដង្ហើមវែងៗ ឲ្យបានពី១០ទៅ ១៥ដងក្នុងមួយថ្ងៃ ជាពិសេសនៅពេលដែល​អ្នកមានអារម្មណ៍តានតឹង។ ការធ្វើបែបនេះ អ្នកអាចស្រូបខ្យល់ចូលពេញដើមទ្រូង បន្ទាប់មកបញ្ចេញខ្យល់វិញសន្សឹមៗ។

២, ស្រគត់ស្រគំ៖ មនុស្សជាច្រើនប្រើប្រាស់នូវភាពស្រគត់ស្រគំ ដើម្បីជាការសំរាកលម្ហែកាយបំបាត់ភាពនឿយហត់។ អ្នកអាចរកកន្លែងណាមួយស្ងាត់ បិទភ្នែកឲ្យជិត និងប្រមូលផ្តុំអារម្មណ៍ឲ្យមូល ហើយ​បើអ្នកមានការស្មុគស្មាញឡើងវិញ អ្នកអាចធ្វើរបៀបនេះ សារជាថ្មីឡើងវិញ។

៣, ការសណ្ដូកយ៉ាងយឺត៖ ភាពសណ្ដូកត្រង់ក៏នាំមកនូវប្រសិទ្ធភាព ដូចការដកដង្ហើមវែងៗដែរ។ វាជួយឲ្យសាច់ដុំមិនសូវមានភាពជាប់ ឈាមរត់ស្រួល ថែមទាំងដឹ​ងនាំអុកស៊ីសែន ចូលទៅក្នុងខួរក្បាល។ ប៉ុន្តែអ្នកគួរតែធ្វើសកម្មភាពស្រាលៗ ដូចជាការកន្ធែកជើង រួចសន្តូកទៅមុខ ហើយដាក់ដៃទាំងពីរចូលចន្លោះភ្លៅ រួចងើបចុះឡើងៗឲ្យបានច្រើនដង។

៤,ត្រូវគោរពតាមនាឡិកា សរីសាស្រ្តនៃសរីរាង្គ៖ មនុស្សមួយចំនួនមានអារម្មណ៍ ដូចជាមានកម្លាំងនៅពេលព្រឹក ផ្ទុយទៅវិញមនុស្សមួយចំនួនទៀត មានកម្លាំងនៅពេលយប់។ យោងទៅតាមការបកស្រាយ របស់លោក Kuntzleman ដែលជាអ្នកស្រាវជ្រាវបានឲ្យដឹងថា បើរាល់ពេលភ្ញាក់ពីដំណេក អ្នកត្រូវតែបង្កើនថាមពលឲ្យសរីរាង្គ តាមរយៈការប្រើតែ ឬកាហ្វេ ដើម្បីស្តារសុខភាពនោះ អ្នកស្ថិតក្នុងជំពូកមនុស្សមិនមានអំណោយផល នៅពេលព្រឹក។

៥,បរិភោគតិច តែបរិភោគជាប់ជាប្រចាំ៖ ខួរក្បាលបានបង្វែរទិសមករកប្រដាប់ រំលាយអាហារបង្កនូវភាពខ្ជិលច្រអូស។ អ្នកជំនាញការមួយចំនួនជឿជាក់ថា បើមានការរៀបចំពេលហូបចុក ជា៥ទៅ ៦ពេលតូចៗនោះ បរិមាណស្ករក្នុងឈាម និងមានស្ថិរភាពពេញមួយថ្ងៃ។ អំពីរចនាសម្ព័ន្ធអាហារ គួរចៀសវាងអាហារ ដែលមានជាតិខ្លាញ់ច្រើន ព្រោះធ្វើឲ្យការរំលាយអាហារយឺត និងធ្វើឲ្យមានស្ថានភាពកង្វះខាតឈាម រយៈពេលយូរនៅក្នុងខួរក្បាល។

៦, បង្កើនការរងនូវ​ពន្លឺព្រះអាទិត្យ៖ ពន្លឺព្រះអាទិត្យអាចភ្ញោចសរីរាង្គ ឲ្យបញ្ចេញសារជាតិ Melatonine ដែលជាប្រភេទអ័រម៉ូន​ម្យ៉ាង ជួយសម្របសម្រួលដល់នាឡិកា សរីរាង្គក្នុងសរីរាង្គ។ ពេលពន្លឺទទួលមិនគ្រប់គ្រាន់ មានអ្នកខ្លះមានអារម្មណ៍ថយចុះ ដែលជាប្រភេទស្រគត់ស្រគំម្យ៉ាង អាចនាំសរីរាង្គឈានទៅដល់ភាពនឿយហត់។

៧,ឈរឲ្យត្រង់ខ្លូន៖ ស្របតាមលោក Joseph Sweere ដែលជាអ្នកជំនាញ ខាងព្យាបាលរោគតាមវិធីម៉ាស្សា នៅ Bloomington រដ្ឋ Minnsota សហរដ្ឋអាមេរិក បានឲ្យដឹងថា បើអ្នកចូលចិត្តដើរចំកោងខ្នង ទីប្រជុំទម្ងន់របស់អ្នកមិនស្ថិតនៅចំណុចកណ្តាលទៀតទេ។ ប្រការនេះ ធ្វើឲ្យគេត្រូវចំណាយថាមពលយ៉ាងច្រើន ដើម្បីរក្សាតុល្យភាព។ លោកអ្នកបានឲ្យដឹងទៀតថា របស់ធ្ងន់បំផុតដែលអ្នកត្រូវតែទ្រទ្រង់វា គឺសរីរាង្គរបស់អ្នក។ ហេតុនេះហើយ បើជានិច្ចជាកាល ត្រូវឈរឲ្យត្រង់នោះទីប្រជុំទម្ងន់វាស្ថិតនៅចំណុចកណ្តាល ហើយក៏មានអារម្មណ៍នឿយហត់ប៉ុន្មានដែរ។ នារីទាំងឡាយគួរតែបោះបង់ចោល ទម្លាប់ស្ពាយលើស្មានូវរបស់ធ្ងន់ៗ ឬពាក់ស្បែកជើងកែងខ្ពស់ ព្រោះទម្លាប់នេះធ្វើឲ្យទីប្រជុំទម្ងន់ របស់អ្នកមិនស្ថិតនៅចំចំណុចកណ្តាល ជាហេតុធ្វើឲ្យអ្នកច្រើនតែអស់កម្លាំង។

៨,ពិនិត្យអំពីទម្លាប់ក្នុងការដេក៖ សំណួរជាច្រើនតែងតែចោទឡើងថា តើដេកប៉ុន្មានម៉ោងទើបវាគ្រប់គ្រាន់? ចម្លើយគឺអាស្យ័យលើមនុស្សម្នាក់ៗ។ បើតាមអ្នកស្រាវជ្រាវម្នាក់ លោក Mark Mahowald នាយកមជ្ឈមណ្ឌលស្រាវជ្រាវ អំពីការចុះខ្សោយនៃដំណេកនៅ Minnestosa សហរដ្ឋអាមេរិក បានឲ្យដឹងថា បើទៅដេកដោយចិត្តមិនចង់ ឬទៅដោយយឺជាងធម្មតានោះ អ្នកនឹងមិនទទួលបាននូវដំណេក ដ៏ស្កប់ស្កល់មួយឡើយ។ ក្នុងករណីនេះ គេត្រូវតែខិតខំដេកដោយបង្កើនម៉ោង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ក្រោយមកទើបពួកគេ ទៅត្រួតពិនិត្យស្ថានភាពសុខភាពរបស់ខ្លួន។

បើលទ្ធផលបង្ហាញឲ្យឃើញថា ការដេកក្នុងរយៈពេល ៨ម៉ោង និង ៤៥នាទី វានឹងជួយឲ្យអ្នកមានអារម្មណ៍ភ្លឺថ្លាជាង។ អ្នកក៏អាចប្តូរទម្លាប់ពីការផឹកកាហ្វេ មកជាការផឹកទឹកមីណេរ៉ាល់ ឬក៏ប្តូរការស្ពាយរបស់លើស្មាធ្ងន់ៗ មកជារបស់ស្រាលៗជាងមុន ។ មិនតែប៉ុណ្ណោះ អ្នកគួរតែអាំងថ្ងៃឲ្យបានច្រើន ដែលវានឹងនាំមកនូវភាពភ្លឺស្វាង ដល់អ្នកជាក់ជាមិនខាន។ បើដូច្នោះបានន័យថា អ្នកអាចធ្វើជាម្ចាស់លើនាឡិកា សរីរសាស្រ្តរបស់សរីរាង្គខ្លួន អ្នកបាន៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77