រយលានសំណាង! បុរសម្នាក់រួចផុតពីស្លាប់ ក្រោយលុបចោលគំរោង ជិះយន្ដហោះក្រុមអាកាសចរណ៍ Saratov Airlines | BayKdang រយលានសំណាង! បុរសម្នាក់រួចផុតពីស្លាប់ ក្រោយលុបចោលគំរោង ជិះយន្ដហោះក្រុមអាកាសចរណ៍ Saratov Airlines | BayKdang

រយលានសំណាង! បុរសម្នាក់រួចផុតពីស្លាប់ ក្រោយលុបចោលគំរោង ជិះយន្ដហោះក្រុមអាកាសចរណ៍ Saratov Airlines

(មូស្គូ)៖ បុរសជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Maksim Kolomeitsev បានរួចផុតពីសេចក្ដីស្លាប់នៅថ្ងៃខួបកំណើតរបស់លោក បន្ទាប់ពីលោកបានសម្រេចចិត្តមិនជិះលើយន្ដហោះរបស់ក្រុមអាកាសចរណ៍ Saratov Airlines ដែលបានធ្លាក់កាលពី ថ្ងៃអាទិត្យ ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Maksim Kolomeitsev ជាទីភ្នាក់ងារអចលនទ្រព្យម្នាក់ និងជាអ្នកកើតនៅក្នុងទីក្រុង Orsk បានសម្រេចចិត្ត ប្រារព្ធពិធីខួបកំណើតរបស់លោកជាមួយក្រុមគ្រួសារ និងមិត្តភក្តិ នៅឯស្រុកកំណើត។ ដូច្នេះហើយទើបលោកកក់ សំបុត្រយន្ដហោះរបស់ក្រុមហ៊ុន Saratov Airlines។ បន្ថែមពីលើនេះ លោកក៏ចង់ផ្ញើរថយន្ដទៅជាមួយផងដែរ ប៉ុន្តែពីរ សប្ដាហ៍មុនពេលហោះហើរ ក្រុមហ៊ុនដែលលោកចង់ផ្ញើរថយន្ដបាននិយាយថាការប្រគល់ត្រូវពន្យាពេល ជាហេតុធ្វើឱ្យលោកប្រគល់សំបុត្រយន្ដហោះត្រឡប់ទៅឱ្យក្រុមហ៊ុនវិញ។

គួររំលឹកថា ជើងហោះហើរក្នុងស្រុក An-148 បានដឹកអ្នកដំណើរ ៦៥នាក់ និងសហសេវិក០៦នាក់ នៅមុនពេលកើតហេតុហើយមូលហេតុច្បាស់លាស់ នៃការធ្លាក់នេះគឺត្រូវរង់ចាំការស្រង់ទិន្នន័យពីប្រអប់ខ្មៅទាំងពីរដែលត្រូវបានរកឃើញទៅហើយនោះសិន។

យ៉ាងណាក៏ដោយ បើតាមការគណកម្មាធិការស៊ើបអង្កេតរុស្ស៊ី យន្តហោះខាងលើនេះបានធ្លាក់រួចផ្ទុះឡើងតែម្តងទើបបាន បណ្តាលឲ្យបំណែករបស់វារប៉ាត់រប៉ាយពាសពេញវាលទឹកកក។ បន្ថែមពីនេះទៀត ពេលយន្តហោះធ្លាក់ភ្លាមៗលើព្រិល គឺគ្មានអណ្តាតភ្លើងឡើយ រួចបន្ទាប់មកទើបវាផ្ទុះឆេះមួយប្រាវតែម្តង។ បំណែកយន្តហោះប្រមាណ២០៩បំណែក ត្រូវបានគេរកឃើញនៅរាយប៉ាយ ជុំវិញទីតាំងយន្តហោះធ្លាក់ នៅជាយរដ្ឋធានីម៉ូស្គូ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77