ព្រះអាទិត្យ នឹង​​​ថយចុះ​​សីតុណ្ហភាព​​ ខុស​ប្លែក​​ពីធម្មតា នៅឆ្នាំ ២០៥០! | BayKdang ព្រះអាទិត្យ នឹង​​​ថយចុះ​​សីតុណ្ហភាព​​ ខុស​ប្លែក​​ពីធម្មតា នៅឆ្នាំ ២០៥០! | BayKdang

ព្រះអាទិត្យ នឹង​​​ថយចុះ​​សីតុណ្ហភាព​​ ខុស​ប្លែក​​ពីធម្មតា នៅឆ្នាំ ២០៥០!

(វ៉ាស៊ីនតោន)៖ បើយោងតាមការសិក្សាថ្មីមួយ ព្រះអាទិត្យ ដែលជាដុំបាល់ភ្លើងផ្តល់កម្តៅ និងពន្លឺឲ្យភពផែនដី ប្រហែលជានឹងថយចុះសីតុណ្ហភាពខុសប្លែកពីធម្មតា នៅឆ្នាំ២០៥០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ដោយផ្អែកលើការវិភាគតាមដានយ៉ាងដិតដល់ ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យរដ្ឋកាលីហ្វរញ៉ា (University of California) ដែលស្ថិតក្នុងរដ្ឋទីក្រុងសេនឌីអេហ្គោ (San Diego) មានជំនឿជឿជាក់ខ្ពស់ថា បាតុភូត «Grand Minimum (នៅពេលវដ្តព្រះអាទិត្យបញ្ចេញសកម្មភាពតិចតួចជាងធម្មតា)» នឹងកើតមានឡើងនៅប៉ុន្មានទសវត្សរ៍ខាងមុខ ដោយនាពេលនោះព្រះអាទិត្យ នឹងថយចុះសីតុណ្ហភាព ០៧ភាគរយ។

គួរជម្រាបថា បាតុភូត Grand Minimum នឹងបណ្តាលឲ្យថយចុះសីតុណ្ហភាពនៅលើភពរបស់យើង។ ក្នុងអំឡុងនៃបាតភូត Grand Minimum កាលពីពាក់កណ្តាលសតវត្សរ៍ទី១៧ ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា Maunder Minimum នោះ សីតុណ្ហភាពលើផែនដីបានចុះត្រជាក់ខ្លាំង រហូតធ្វើឲ្យទន្លេ Thames នៅចក្រអង់គ្លេសក្លាយជាទន្លេទឹកកកបាន។ ប៉ុន្តែការចុះត្រជាក់នេះ នឹងកើតឡើងដូចគ្នាទូទាំងពិភពលោកឡើយ ដោយតំបន់ខ្លះចុះត្រជាក់ ខ្លះទៀតនៅមានកម្តៅដដែល៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77