កាន់តែខ្លាំង! វេជ្ជ​បណ្ឌិត ​បង្កើត​ម៉ា​ស៊ីន​ដែល​ជួយ​ឲ្យ​មនុស្ស​ស្លាប់ ​ដោយ​គ្មាន​ការ​ឈឺ​ចាប់ | BayKdang កាន់តែខ្លាំង! វេជ្ជ​បណ្ឌិត ​បង្កើត​ម៉ា​ស៊ីន​ដែល​ជួយ​ឲ្យ​មនុស្ស​ស្លាប់ ​ដោយ​គ្មាន​ការ​ឈឺ​ចាប់ | BayKdang

កាន់តែខ្លាំង! វេជ្ជ​បណ្ឌិត ​បង្កើត​ម៉ា​ស៊ីន​ដែល​ជួយ​ឲ្យ​មនុស្ស​ស្លាប់ ​ដោយ​គ្មាន​ការ​ឈឺ​ចាប់

ជា​មួយ​នឹង​ការ​មាន​រហស្ស​នាម​ថា «Dr. Death» ពិត​ណាស់ លោក Philip Nitschke ប្រហែល​ជា​មិន​មែន​ជា​ប្រភទ​​វេជ្ជ​បណ្ឌិត​សម្រាប់​លោក​អ្នក​ឡើយ​។ លោក​គឺ​ជា​ស្ថាប​និក​របស់ Exit International ដែល​ជា​អង្គ​​ការ​មួយ​មិន​រក​ប្រាក់​ចំណេញ​ ដែល​​ជួយ​ឧបត្ថម្ភ​​ដល់​ការ​ស្លាប់​ដោយ​ស្រប​ច្បាប់ និង​បាននិពន្ធ​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា The Peaceful Pill​។

ជាមួយ​គ្នា​នេះ លោក Nitschke ក៏​បាន​បង្កើត​ Sarco ដែល​ជា​ម៉ាស៊ីនមួយ​ដែល​អនុ​ញ្ញាត​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ស្ងប់​អារម្មណ៍ ដោយ​គ្មាន​ការ​ឈឺ​ចុក​ចាប់​ក្នុង​រយៈ​ពេល​៥​នាទី ផង​ដែរ​​។

ការ​ច្នៃ​ប្រឌិត​នេះ អាច​ត្រូវ​បាន​គេ​ថត​ចម្លង​ដោយ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ថត​ 3D និង​ប្រើប្រាស់​ទឹក​ឧស្ម័ន​ពុល​នី​ត្រូហ្សែន ក្នុង​ការ​សម្លាប់​មនុស្ស​។ បើយោង​ទៅ​តាម​អ្នក​ផលិត​ឧស្ម័ន​ពុល​នេះ ការ​សម្លាប់​មនុស្ស​រយៈ​ពេល​៥​នាទី នឹង​ធ្វើ​ឲ្យ​​គ្មាន​ការ​ឈឺ​ចាប់​អ្វី​ឡើយ ហើយ​និ​ង​ត្រូវ​ស្លាប់​ដោយ​ស្ងប់​សុខ​។

លើស​ពី​នេះ​ទៅទៀត ម៉ា​ស៊ីន Sarco ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិ​ភាព ដើម្បី​​ធា​​​នា​ថា វា​នឹង​សម្លាប់​មនុស្ស​ដោយ​ងាយ ហើយ​អ្នក​​ប្រើប្រាស់​អាច​បញ្ឈប់​ដំណើរ​ការ​ពេល​ណា​ក៏បាន​ នៅមុន​ពេល​ឈាន​ដល់​​ចំណុច​ដែល​ខ្លួន​សន្លប់​បាត់​ស្មារតី​។

អ្នក​ដែល​ដាក់​ពាក្យ​សុំ​ប្រើប្រាស់ ត្រូវ​តម្រូវ​ឲ្យ​បំពេញ​បែប​បទ​លើ​​ការ​ធ្វើ​តេស្ត​ផ្នែក​ស្មារតី និង​ត្រូវ​ផ្តល់​លេខ​កូដ​ដើម្បី​បំពេញ​បំណង​របស់​ពួក​គេ​​ក្នុង​រយៈ​ពេល​២៤​ម៉ោង ប្រសិន​បើ​​ពួក​គេ​ជាប់​​ការ​ធ្វើ​តេស្ត​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ elitereaders

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77