ព្រោះចង់បានសាច់ដុំធំ ពីរនាក់បងប្អូន សុខចិត្តប្រថុយចាក់ សារធាតុគីមីដ៏គ្រោះថ្នាក់ ដើម្បីសម្រេចបំណង | BayKdang ព្រោះចង់បានសាច់ដុំធំ ពីរនាក់បងប្អូន សុខចិត្តប្រថុយចាក់ សារធាតុគីមីដ៏គ្រោះថ្នាក់ ដើម្បីសម្រេចបំណង | BayKdang

ព្រោះចង់បានសាច់ដុំធំ ពីរនាក់បងប្អូន សុខចិត្តប្រថុយចាក់ សារធាតុគីមីដ៏គ្រោះថ្នាក់ ដើម្បីសម្រេចបំណង

បុរស​២​នាក់​​បង​ប្អូន​សញ្ជាតិ​ប្រេស៊ីល សុខ​ចិត្ត​​ធ្វើ​ការ​ប្រថុយ​ប្រថាន​ដ៏ធំ​មួយ តាម​រយៈ​ការ​ចាក់​សារ​ធាតុ​គីមី​ចូល​ក្នុង​សាច់​ដុំ​របស់​ខ្លួន​​ដើម្បី​ទទួល​បាន​​ទំហំ​សាច់​ដុំ​ចំនួន​២៨​អ៊ីញ (ស្មើ​នឹង​៧១​សង់​ទីម៉ែត្រ​)​។

លោក Tony Hulk Geraldo វ័យ​៤៩​ឆ្នាំ និង​លោក Alvaro “Conan” Pereira វ័យ​៥០​ឆ្នាំ បាន​ចាក់​បញ្ចូល​ទី​សារ​ធាតុ​គីមី​ដ៏គ្រោះ​ថ្នាក់​​អស់​រយៈពេល​ជាច្រើន​ទស​វត្សរ៍​មក​ហើយ ដើម្បី​ទទួល​បាន​សាច់​ដុំ​។ លោក Pereira បាន​​យក​សារ​ធាតុ​ប្រភេទ Pontenay B12 ដែល​ជា​ប្រភេទ​វី​តា​មីន​ចម្រុះ​ ប្រើ​ប្រាស់​ក្នុង​​ខ្លួន​សត្វ​គោ និង​សេះ ដើម្បី​ចាក់​បញ្ចូល​ក្នុង​សាច់​ដុំ​របស់​ខ្លួន​អស់​រយៈពេល​១៥​ឆ្នាំ​​មក​ហើយ​។

បង​ប្អូន​ទាំង​២​ក៏​បាន​ចាក់​ប្រភេទ​ថ្នាំ​ស្តេ​រ៉ូ​អ៊ីដ និង​ធ្វើ​លំ​ហាត់​ប្រាណ​ជា​ច្រើន​ម៉ោង ក៏ដូច​ជា​​មាន​របប​អាហារ​យ៉ាង​តឹង​រ៉ឹង​​ដើម្បី​រក្សា​នូវ​​រាង​របស់​ខ្លួន​ផងដែរ​។ រហូត​មក​ទល់​បច្ចុប្បន្ន បុរស​ទាំង​ពីរ បាន​ចាក់​សារ​ធាតុ​គីមី​ចូល​ទៅ​ក្នុង​សាច់​ដុំ​របស់​ខ្លួន​២​ដង​ក្នុង​មួយ​សប្តាហ៍ បើ​ទោះ​បី​ទទួល​​ការ​ព្រមាន​ពី​​ក្រុម​វេជ្ជ​បណ្ឌិត​ក៏ដោយ​។ ប្រភេទ​ថ្នាំ​នេះ​ត្រូវ​បាន​រក​​ឃើញ​​​ថា អាច​​​កាត់​បន្ថយ​មុខ​ងារ​របស់​តម្រង់​នោម ធ្វើ​ឲ្យ​បញ្ហា​បេះ​ដូង និង​​នាំ​​ឲ្យ​មាន​បញ្ហាផ្លូវ​ចិត្ត​។ ក្រៅ​ពី​ផល​ប៉ះ​ពាល់​ទាំង​នេះ វា​ក៏​មាន​សារ​ធាតុ​ញៀន​ផងដែរ​។

លោក Geraldo មាន​បញ្ហា​សម្ពាធ​ឈាម ហើយ​ក្រុម​គ្រួ​សារ​របស់​​លោក​កំពុង​តែ​បារម្ភ​ពី​ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ Pontenay B12 របស់​​លោក​។ ប៉ុន្តែ លោក​បាន​ប្រាប់​ភរិ​យា​របស់​ខ្លួន​ថា នាង​ត្រូវ​តែ​រស់​នៅ​ជាមួយ​នឹង​ទម្លាប់​របស់​លោក ឬ​ក៏​​ចាក​ចេញពី​លោក​បាន​។ ក្រៅ​ពី​ការ​ប្រើ​ប្រាស់​​ប្រភេទ​ថ្នាំ​ទាំង​នេះ ពួក​គេ​ក៏​​បរិភោគ​ចេញ​១២​ផ្លែ និង​ស៊ុត​ចំនួន​៦​គ្រាប់​ក្នុង​មួយ​ថ្ងៃ មុន​នឹង​​ធ្វើ​លំ​ហាត់​ប្រាណ​ផងដែរ​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ elitereaders

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77