កម្ពុជា ​ត្រូវជួបឡាវ ​មុនប៉ះ​អាហ្វហ្គានីស្ថាន នាជំនួប​បង្គ្រប់កិច្ច AFC | BayKdang កម្ពុជា ​ត្រូវជួបឡាវ ​មុនប៉ះ​អាហ្វហ្គានីស្ថាន នាជំនួប​បង្គ្រប់កិច្ច AFC | BayKdang

កម្ពុជា ​ត្រូវជួបឡាវ ​មុនប៉ះ​អាហ្វហ្គានីស្ថាន នាជំនួប​បង្គ្រប់កិច្ច AFC

(ភ្នំពេញ)៖ យោងតាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបថា នៅថ្ងៃទី២១ ខែមីនាខាងមុខ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ បានណាត់ក្រុមគោព្រៃកម្ពុជា ប្រកួតមិត្តភាពលើទឹកដីរបស់ខ្លួន ហើយសហព័ន្ធក៏បានយល់ព្រមហើយដែរ ដោយសម្រេចយកជំនួបមិត្តភាពនេះ គឺជាការដកស្រង់បទពិសោធន៍ និងវាស់ស្ទង់សមត្ថភាពកីឡាករ សម្រាប់ត្រៀមប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូល C ជាមួយក្រុមម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនាខាងមុខ។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការប្រកួតមិត្តភាព និងប្រកួតផ្លូវការក្រៅដីខាងលើ សហព័ន្ធផ្ដល់ភារកិច្ចនេះឲ្យលោក ប្រាក់ សុវណ្ណារ៉ា ជាអ្នកដឹកនាំ បន្ទាប់ពីប្រកាសតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាកាលពីពេលថ្មីៗ។

ប៉ុន្តែមកទល់ពេលនេះ លោក ប្រាក់ សុវណ្ណារ៉ា មិនបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិនោះទេ ដោយរង់ចាំការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មីចាប់ផ្ដើមជាមុនសិន បន្ទាប់មកទើបលោកបង្ហាញ និងធ្វើការប្រមូលផ្ដុំហ្វឹកហាត់តែម្ដង។ នេះបើតាមសំដីលោក ប្រាក់ សុវណ្ណារ៉ា ឲ្យដឹងនាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77